ក្រុម​សិល្បៈ​ឥណ្ឌា​ធ្វើ​ការ​សម្ដែង​ដើម្បី​អបអរ​ខួប​ទី ១០ អាស៊ាន-ឥណ្ឌា

facebookgoogle_pluslinkedinmail

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​ដ៍​មហោឡា​រិ​ក​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៣ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត សា​បូ អូ​ហ្សា​ណូ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​ឡើង​ធ្វើ​ប​ដិ​កថា​កិច្ច​ឡើង​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចសហការ​ពី​សំណាក់​ឯកឧត្តម​លេខា​ទូត​ទី​១ និង​មន្ត្រី​ស្ថានទូត​នៃ​ប្រទេស​ឥណ្ឌា ដែល​បានរៀបចំ​ការប្រគុំ​តន្ត្រី​នេះ​ឡើង​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​។​

Asian_India_10_Anniversary_01

ឯកឧត្តម​បណ្ឌិត​សាកលវិទ្យាធិការ​សា​បូ អូ​ហ្សា​ណូ បាន​មានប្រសាសន៍ថា ការប្រគុំ​តន្ត្រី​នៅថ្ងៃនេះ គឺ​ដើម្បី​បង្ក​នូវ​បរិយាកាស​មួយ​ដល់​ប្អូនៗ​និស្សិត​ដែល​កំពុងតែ​នៅក្នុង​ការសិក្សា​ក្នុង​រយៈពេល​ជិត​មួយ​ឆមាស​នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ហើយ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​ប្អូនៗ​និស្សិត​នឹង​ទទួលបាន​នូវ​ការសប្បាយ និង​កំដរ​អារម្មណ៍​ក្នុង​បរិយាកាស​ពី​ក្រុម​តន្ត្រី​ដែល​មកពី​ប្រទេស​ឥណ្ឌា​សម្តែង​ជូន​ទស្សនា ហើយ​ការប្រគុំ​តន្ត្រី​នេះ​ក៍​ជាការ​រិត​នូវ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​ឥណ្ឌា ពោលគឺ​ដើម្បី​អបអរសាទ​នូវ​ទំនាក់ទំនង​ខួប​ឆ្នាំ​ទី​១០​នៃ​អាស៊ាន​និង​ឥណ្ឌា​។​

Asian_India_10_Anniversary_02

​ឯកឧត្តម​បណ្ឌិត​បាន​បន្តថា ឆ្លៀត​ក្នុង​ឪ​កាស​នេះ​ជំនួសមុខ​ឲ្យ​សាកលវិទ្យាល័យ​អន្តរជាតិ ក៍​សូម​ថ្លែងអំណរគុណ​ទៅដល់​ឯកឧត្តម​អគ្គរដ្ឋទូត​ឥណ្ឌា ដែល​បាន​គាំទ្រ និង​ជួយ​ឲ្យ​មាននូវ​កម្មវិធី​នេះ​ឡើង សម្រាប់​សាកលវិទ្យាល័យ​អន្តរជាតិ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត​សា​បូ អូ​ហ្សា​ណូ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ក៏បាន​ថ្លែង​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១២ កន្លងមកនេះ នៅពេល​ឯកឧត្តម​អគ្គរដ្ឋទូត​ឥណ្ឌា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ខួប​១០​ឆ្នាំ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ នៅពេលនោះ ខ្ញុំ​ក៍​បានស្នើ​ទៅ​ឯកឧត្តម​អគ្គរដ្ឋទូត​ឥណ្ឌា​ថា នៅពេល​ណាមួយ​ដែលមាន​ក្រុម​សិល្បករ​ឥណ្ឌា​មក​ទស្សនកិច្ច​នៅ​កម្ពុជា សុំ​ឲ្យ​ឯកឧត្តម​ជួយ​ឲ្យ​មានការ​រៀបចំ​នូវ​កម្ម​វិធី​មួយ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​។ ជាថ្មី​ម្តងទៀត តាមរយៈ​លេខា​ទូត​ទី​១ ក៍​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គរដ្ឋទូត​លេខា​ទី​១​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​គាំទ្រ និង​ជួយ​បន្ត​ថែមទៀត មិន​ត្រឹមតែ​កម្មវិធី​នេះ​ទេ គឺមាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​ស្ថានទូត​ឥណ្ឌា​បាន​ជួយឧបត្ថម្ភ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១​មួយ ដែល​ក្រុម​សិល្បៈ​ឥណ្ឌា​បានមក​សម្តែង​ជូន​ប្អូនៗ​និស្សិត​ទស្សនា​នៅក្នុង​ឆ្នាំ​ថ្មី​នេះ ពេលនេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​សាមគ្គីភាព​តវាង​កម្ពុជា​ជា និង​ឥណ្ឌា ក៍​ដូចជា​សាកលវិទ្យាល័យ​ទាំងពីរ​ទៅ​ថ្ងៃ​អនាគត​។

Asian_India_10_Anniversary_06

​ជា​ចុងបញ្ចប់ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត​សា​បូ អូ​ហ្សា​ណូ ជំនួសមុខ​ឲ្យ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​អន្តរជាតិ ក៍​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​លេខា​ទូត​ទី​១ ព្រមទាំង​លោកជំទាវ ឯកឧត្តម និង​ប្អូនៗ​និស្សិត​ទាំងអស់ ជាពិសេស​គឺ​ក្រុម​សិល្បករ សិល្បការិនី ដែល​បាន​អញ្ជើញ​មកពី​ប្រទេស​ឥណ្ឌា ដែល​បាន​ចំណាយពេល និង​កម្លាំងកាយ​កម្លាំង​ចិត្ត ដើម្បី​មក​សម្តែង​ជូន​ប្អូនៗ​និស្សិត​ទស្សនា​នៅពេលនេះ សូម​ទទួលបាន​ជោគជ័យ និង​សុខ​ភាពល្អ សម្រេចបាន​គ្រប់​ភារៈកិច្ច​ទាំងអស់​ផងដែរ​៕

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.

One Response to ក្រុម​សិល្បៈ​ឥណ្ឌា​ធ្វើ​ការ​សម្ដែង​ដើម្បី​អបអរ​ខួប​ទី ១០ អាស៊ាន-ឥណ្ឌា

  1. You have made some good points there. I looked on the net to find out more about the issue and found most people will go along with your views on this web site.

Leave a Reply

Your email address will not be published. Required fields are marked *