ក្រុមគ្រូពេទ្យ​ផ្នែក​ធ្មេញ​រុស្សី​មក​ពិនិត្យ និង​ព្យាបាល​ធ្មេញ​ដោយ​ឥត​គិត​ប្រាក់​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ

facebookgoogle_pluslinkedinmail

នា​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ក្រុមគ្រូពេទ្យ​ធ្មេញ​មកពី​ប្រទេស​រុស្សី បាន​អញ្ជើញ​មក​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ធ្មេញ ដោយ​មិន​គិតលុយ​ជូន​ប្អូនៗ​និស្សិត និង​បុគ្គលិក​ទាំងអស់​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​។​

russian-dentist-01

លោក Masloroman ជា​វេជ្ជបណ្ឌិត​ផ្នែក​ជំនាញ​ធ្មេញ និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ធ្មេញ​មកពី​មន្ទីរពេទ្យ​ប្រទេស​រុស្សី បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​គឺជា​បេសកកម្ម​លើក​ទី​២​របស់​ក្រុមគ្រូពេទ្យ​របស់គាត់ ហើយ​លើក​ទី​១​គាត់​បាន​ទៅធ្វើ​ការព្យាបាល​ផ្នែក​ជម្ងឺ​ធ្មេញ​នៅ​ប្រទេស​នេ​ប៉ាល់ ដែល​ក្រុមគ្រូពេទ្យ​របស់គាត់​ទទួលបាន​ជោគជ័យ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមការងារ​របស់គាត់​បា​ន​មក​ពិ​និ​ត និង​ព្យាបាល​នៅ​ប្រទេស​កម្ពុជា ដោយមាន​កិច្ចសហការ​ពី​សាកលវិទ្យាល័យ​អន្តរជាតិ​។​

​លោក Masloroman បាន​បន្តថា ជាដំបូង​លោក​សូម​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង និង​លោកគ្រូ​អ្នក​គ្រូពេទ្យ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ទាំងអស់ ដែល​បាន​ជួយ​សម្រួល និង​រៀបចំ​កន្លែង​មិនតែប៉ុណ្ណោះ បានផ្តល់​នូវ​គ្រឿង​បរិក្ខា​សម្ភារ​សម្រាប់​ក្រុមគ្រូពេទ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ធ្មេញ និង​មាន​ការជួយ​យកចិត្តទុកដាក់​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​បាន​យ៉ាង​ល្អប្រសើរ​ថែមទៀត​ផង ដើម្បី​ឧ្យ​ក្រុមការងារ​លោក​បាន​ចូលមកក្នុង​សាលា​នេះ និង​បានធ្វើ​ដំណើរ​ដើម្បី​មក​បំរើ​នៅ​ប្រទេស​កម្ពុជា​ផង​។​

russian-dentist-02

លោក Masloroman បាន​បញ្ជក់​ថា សម្រាប់​ការងារ​របស់គាត់​ដែល​បាន​ចូលមក​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ជួយ​ការងារ និង​ផ្តល់​បទពិសោធន៍​បន្តិច​បន្តួច​ដល់​សាកលវិទ្យាល័យ​អន្តរជាតិ ហើយ​ក្រុមការងារ​លោក​ទាំងអស់​សប្បាយចិត្ត​ណាស់ ដែល​បានមក​ស្គាល់​ប្រទេស​កម្ពុជា និង​សាកលវិទ្យាល័យ​អន្តរជាតិ​ជា​លើក​ទី​១ ហើយ​គាត់​មកនេះ​គ្មាន​គោលបំណង​អ្វី​នោះទេ គឺ​មក​គ្រាន់តែ​ពិនិត្យ និង​ព្យាបាល​ធ្មេញ​ដោយ​ឥត​បង់ប្រាក់ និង​ជូន​ថ្នាំដុសធ្មេញ​ដល់​អ្នក​ដែល​បានមក​ព្យាបាល​តែប៉ុណ្ណោះ​។​

russian-dentist-06

បន្ទាប់ពី​ចប់​កិច្ចការ​នៅ​ភ្នំពេញ ក្រុមការងារ​របស់លោក នឹង​បន្ត​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ធំ និង​ឈានទៅ​ទស្សនៈកិច្ច​នៅ​ខេត្តសៀមរាប និង​ត្រឡប់មក​ខេត្តកំពង់ធំ​វិញ​។​

russian-dentist-08

​ដើម្បីឆ្លើយតបតាមតម្រូវការ លោក​សង្ឃឹម និង​ជឿជាក់ថា នៅ​ឆ្នាំក្រោយ លោក​នឹង​ត្រឡប់​មកជួប​លោកអ្នក​ជាថ្មី​ម្តងទៀត នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​នេះ បើប្រសិន​ជា​ខាង​សាលា​អញ្ជើញ​ក្រុមការងារ​គាត់​មក នោះ​គាត់​នឹង​មក​តាម​ការអញ្ជើញ​៕

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *