
តស់!!! ចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់គ្នា

មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ បន្ដជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគីមីចំណីអាហារ (Food Chemistry) នៅសាកលវិទ្យាល័យ អន្តរជាតិ ឆ្នាំសិក្សា ២០២៤- ២០២៥។ សូមប្អូនៗដែលមានបំណងចង់សិក្សាជំនាញគីមីចំណីអាហារ រួសរាន់មកចុះឈ្មោះចូលរៀននៅការិយាល័យព័ត៌មាន

សកម្មភាពបង្ហាត់បង្ហាញទ្រឹស្តី មុននឹងចាប់ផ្តើមអោយនិស្សិតអនុវត្តជាក់ស្តែងដើម្បីបង្ហាញអំពីការកន្ត្រាក់បេះដូងដែលស្ថិតនៅក្រោមឥទ្ធិពលប្រព័ន្ធ Autonomic និង Automaticity នៃជាលិកាបេះដូង ទីតាំងរបស់ Spinal Cord ដឹកនាំការអនុវត្តដោយលោកសាស្រ្តាចារ្យមហាបរិញ្ញា អ៊ុំ សុខុម

ផ្សាយផ្ទាល់ ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០ នាទីព្រឹក វាគ្មិន៖ លោក អ៊ី សុខឆាយ ព្រឹទ្ធបុរសរង មហាវិទ្យាល័យ វិទ្យាសាស្ត្រ ថែទាំវេជ្ជសាស្ត្រ

អបអរសាទរពិធីប្រគល់សញ្ញាបត្រលើកទី ៣៦ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ក្នុងវិស័យសុខាភិបាល នៃសាកលវិទ្យាល័យអន្តរជាតិ

សកម្មភាពនិស្សិតថ្នាក់វេជ្ជបណ្ឌិត ឆ្នាំទី៤ ចុះកម្មសិក្សាផ្នែក Nursing Care and Medical Semiology និង ផ្នែក Nursing Care and Surgical Semiology នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកេតុលមាលា និងមន្ទីរពេទ្យព្រះអង្គឌួង

សកម្មភាពនិស្សិតមកចុះឈ្មោះចូលរៀនកម្រិតថ្នាក់បរិញ្ញាបត្រវិស័យសុខាភិបាល និងបេក្ខជនដាក់ពាក្យប្រឡងថ្នាក់ជាតិកម្រិតថ្នាក់បរិញ្ញាបត្ររងក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ នៅសាកលវិទ្យាល័យអន្តរជាតិ IU ទីតាំងគោល ភ្នំពេញ

ទន្តគិលានុបដ្ឋាក គឺជាជំនាញមានសមត្ថភាពអាចបើកបន្ទប់ថែទាំមាត់ធ្មេញ អាចផ្តល់ការថែទាំ ការដក សំអាត ការបិតកាប៉ះធ្មេញ ប្រកបដោយវិជ្ជាជីវៈ ជាពិសេសអាចបម្រើការក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ជាបុគ្គលិកសុខាភិបាលដែលមានការទទួលស្គាល់ផ្លូវការពីក្រសួងសុខាភិបាល

គិលានុបដ្ឋាក គឺជាជំនាញផ្តល់ការថែទាំប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ ជាអ្នកជួយដោះស្រាយបញ្ហាទាក់ទងសុភាពនៅមូលដ្ឋាន និងសហគមន៍ ហើយមានតួនាទីសំខាន់នៅក្នុងកាលៈទេសដែលអវត្តមានវេជ្ជបណ្ឌិត និងជាបុគ្គលិកសុខាភិបាលដែលមានការទទួលស្គាល់ផ្លូវការពីក្រសួងសុខាភិបាល