សិក្ខាសាលា លើកកម្ពស់ការយល់ដឹងស្តីពីការ ប្រែប្រួលអាកាសធាតុ នៅកម្ពុជា

facebookgoogle_pluslinkedinmail

នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៤នៃសាកលវិទ្យាល័យ អន្តរជាតិ ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន មាន ប្រសាសន៏ថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានយល់ច្បាស់ពីបញ្ហានៃ ការគំរាម គំហែងលើការប្រែប្រួលអាកាសធាតុ ហើយក្នុងនាមខ្លួនជាភាគីហត្ថលេខី នៃអនុសញ្ញាស្តី ពីការប្រែប្រួលអាកាសធាតុ និងពិធីសាត្យូតូផងនោះ ទើបរាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងផ្ទាល់ បានបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្តអនុសញ្ញានេះអោយកាន់តែមានប្រសិទ្ធ ភាព តាមរយៈការបង្កើតយន្តការស្អាត ក្នុងគោលបំណងអភិវឌ្ឈន៏ផែនការសេដ្ឋកិច្ច-សង្គម នៅក្នុងគោលនយោបាយអភិវឌ្ឈន៏ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាផែនការ តាមវិស័យពាក់ពន្ធ័នានាព្រោះថាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាអន្តរវិស័យនិងតម្រូវ អោយ ក្រសួង-ស្ថាប័នពាក់ពន្ធ័ទាំងនោះចូលរួមសហការនិងធ្វើ ការសម្របសម្រួលក្នុងការ ចាត់វិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អោយមានប្រសិទ្ធភាព តាមរយៈការ បង្កើតសកម្មភាព នៃការបណ្តុះបណ្តាលនិងសិក្ខាសាលាជាច្រើន។

seminar-global-warming-4

លើសពីនេះទៅទៀតនោះ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្ត្រ ឆ្លើយតបការ ប្រែប្រួល អាកាសធាតុកម្ពុជា ដែលទាំងនោះគឺជាការឆ្លុះបញ្ចាំងអោយឃើញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នងការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឈន៏ជាតិ និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្រោមអនុសញ្ញាក្រមខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

seminar-global-warming-3

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀថា ដោយក្រសួងបរិស្ថានបានយល់ឃើញថា សាកលវិទ្យាល័យអន្តរជាតិ គឺជាសាកលវិទ្យាល័យមួយ ដែលបានយកចិត្តទុកដាក់លើផ្នែកបរិស្ថានដែរនោះ ទើបក្រសួងបានរៀបចំអោយមានសិក្ខាសាលានេះឡើង ដើម្បីបំពេញបន្ថែមនូវចំណេះដឹងដល់និស្សិត។ម្យ៉ាងទៀតវាក៏ជាឪកាសដ៏មានសារៈសំខាន់ផងដែរ សម្រាប់និស្សិតនៃសាកលវិទ្យាល័យអន្តរទាំងអស់បានបង្កើននូវចំណេះដឹងរបស់ខ្លួនដើម្បីត្រៀម ក្លាយជាមន្ត្រីបំរើរការលើផ្នែកបរិស្ថាន ព្រោះថាក្រសួងបរិស្ថាននឹងជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន៤៤រូបជារៀងរាល់ឆ្នាំ។

seminar-global-warming-2

គួរបញ្ជាក់ថា សិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយនឹងសាកលវិទ្យាល័យអន្តរជាតិនៅពេលនេះ គឺមានគោលបំណងសំខាន់ៗចំនួន៥ រួមមានៈ ការសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យសុខាភិបាល ការឆ្លើយតបថ្នាក់ជាតិ និងអន្តរជាតិលើការប្រែប្រួលអាកាសធាតុ ការឆ្លើយតបទៅនឹងជម្រើសបន្ស៉ាំ និងការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបទៅនឹងជម្រើសកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

seminar-global-warming-1

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.