បេក្ខជន ៨២៦ នាក់ ប្រឡង​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន និង​ថ្នាក់​បរិញ្ញាបត្រ​រង

facebookgoogle_pluslinkedinmail

កាល​ពី​ថ្ងៃ​ទី ៨ ខែឧសភា ឆ្នាំ ២០១៤ នៅ​សាកល​វិទ្យាល័យ អន្តរជាតិ បេក្ខជន​ចំនួន ៨២៦ នាក់ បាន​ចូល​រួម​ប្រឡង​ជ្រើស​រើស​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន និង​ថ្នាក់​បរិញ្ញាបត្រ​រង​ឆ្នាំ​ទី ១ នៅ​សាកល​វិទ្យាល័យ អន្តរជាតិ និង​វិទ្យាស្ថាន​បូលីណូ។

entrance-exam-2014-2

លោក សុក ណាត់ថា ប្រធាន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​សាកល​វិទ្យាល័យ​ អន្តរជាតិ បាន​ឲ្យ​ដឹង​ថា និស្សិត​ដែល​មក​ប្រឡង​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន និង​ថ្នាក់​បរិញ្ញាបត្រ​រង​ឆ្នាំ​ទី ១ នា​ពេល​កន្លង​ទៅ​នេះ​មាន​ចំនួន​សរុប ៨២៦ នាក់ ក្នុង​នោះ​និស្សិត​សាកល​វិទ្យាល័យ អន្តរជាតិ​ ចំនួន ៥៩៩ នាក់ និង​និស្សិត​មក​ពី​វិទ្យាស្ថាន​បូលីណូ ចំនួន ២២៧ នាក់។

entrance-exam-2014-3

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា និស្សិត​ទាំង​អស់​ធ្វើ​ការ​ប្រឡង​លើ​មុខ​ជំនាញ​ដូច​ជា វិស័យ​ពេទ្យ រូម​មាន​រោគ​កុមារ បរិញ្ញាបត្រ​មន្ទីរ​ពិសោធន៍ បរិញ្ញាបត្រ​រង​មន្ទីរ​ពិសោធន៍ បរិញ្ញាបត្រ​រង​គិលានុបដ្ឋាក បរិញ្ញាបត្រ​រង​ឱសថ​សាស្ត្រ បរិញ្ញា​បត្រ​រង​ឆ្មប បរិញ្ញាបត្រ​រង​ទន្ដ​សាស្ត្រ ជំនាញ​ភាសា​អង់គ្លេស ព័ត៌មាន​វិទ្យា សំណង់​ស៊ីវិល អភិវ​ឌ្ឍន៍​ជនបទ និង​ជំនាញ​សេដ្ឋកិច្ច។

entrance-exam-2014-4

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.