ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​ពិសេស​បរិញ្ញាបត្រ​សុរិយោដី

facebookgoogle_pluslinkedinmail

ស.អ នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​ពិសេស​បរិញ្ញាបត្រ​សុរិយោដី សម្រាប់​មន្រ្តី​សុរិយោដី ដែល​មាន​សញ្ញាបត្រ​មធ្យម ផ្នែក​សុរិយោដី តាម​គោលការណ៍​ដូច​ខាង​ក្រោម។

លក្ខខណ្ឌ​ជ្រើស​រើស

១. ត្រូវ​មាន​បទ​ពិសោធន៍​ការងារ​រដ្ឋ​យ៉ាង​តិច ៦ ឆ្នាំ (ក្រោយ​ពី​ថ្ងៃ​តែង​តាំង​ស៊ប់)
២. ត្រូវ​សិក្សា​បំប៉ន ចំនួន ១ ឆមាស លើ​ផ្នែក​គណិត​វិទ្យា ធរណីមាត្រ កុំព្យូរទ័រ ច្បាប់​ដែនដី និង Topography ដែល​មាន​ចំនួន ១៥ ក្រេឌីត ស្មើ ២២៥ ម៉ោង។

  • ចូល​រៀន៖ ០២-សីហា-២០១៤ (វគ្គសៅរ៍-អាទិត្យ)
  • តម្លៃ​សិក្សា៖ ៥៥០ ដុល្លារ រាប់​បញ្ចូល​ថ្លៃ​កម្ម​សិក្សា សម្រាប់​កម្មវិធី​សិក្សា ១ ឆមាស ដើម្បី​ទទួល​បាន​បរិញ្ញាបត្រ​សុរិយោដី
  • ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០១៤ វេលា​ម៉ោង ៥:00 ល្ងាច។
  • អាសយដ្ឋាន​ទំនាក់​ទំនង សាកល​វិទ្យាល័យ អន្តរជាតិ អគារ​លេខ 89, 91, 93 & 95 ផ្លូវ​លេខ 1011-1984 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទល់​មុខ​មន្ទីរ​ពេទ្យ សែនសុខ
  • ទូរស័ព្ទលេខ៖ 023 881 623, 099 899 069។ អ៊ីមែល៖ [email protected]
facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.