ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​ពិសេស​បរិញ្ញាបត្រ​សារព័ត៌មាន

facebookgoogle_pluslinkedinmail

សាកល​វិទ្យាល័យ អន្តរជាតិ នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល ថ្នាក់​ពិសេស​បរិញ្ញាបត្រ​សារព័ត៌មាន ដល់​មន្រ្តី​ដែល​មាន​បទ​ពិសោធន៍ ការងារ​វិជ្ជាជីវៈសារ​ពត័មាន (ទាំងរដ្ឋ និងឯកជន) ដែល​មាន​លក្ខខណ្ឌ​ចូល​រៀន​ដូច​ខាង​ក្រោម៖

លក្ខខណ្ឌ​ជ្រើស​រើស

  1. ត្រូវ​មាន​អាយុ​ចាប់​ពី ២៦ ឆ្នាំ​ឡើង​ទៅ និង​ត្រូវ​មាន​លិខិត​បញ្ជាក់​បទ​ពិសោធន៍​ការងារ វិជ្ជា​ជីវៈ​សារព័ត៌មាន​យ៉ាង​តិច ៨ ឆ្នាំ ចេញ​ដោយ​ក្រសួង​ព័ត៌មាន។
  2. ត្រូវ​មាន​វិញ្ញាបន​បត្រ​សារព័ត៌មាន។
  3. បេក្ខជន​ត្រូវ​ធ្វើ​តេស្ត​ចូល​រៀន លើ​មុខ​វិជ្ជា​ប្រវត្តិ​សាស្រ្ត​ខ្មែរ និង​ក្រម​សីលធម៌ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ ២០១៤ នៅ​មណ្ឌល​ប្រឡង​សាកល​វិទ្យាល័យ អន្តរជាតិ។

រយៈ​ពេល​សិក្សា

  • សម្រាប់​ថ្នាក់​ពិសេស បរិញ្ញា​បត្រ​សារព័ត៌មាន​គឺ ២ ឆ្នាំ​សិក្សា ស្មើ ៤ ឆមាស ឬ ៦០ ក្រេឌីត។

ចូល​រៀន

  • ០២-សីហា-២០១៤ (វគ្គ​សៅរ៍-អាទិត្យ) និង ០៤-សីហា-២០១៤ (ច័ន្ទ-សុក្រ) ម៉ោង 5:30-08:30 យប់។

តម្លៃ​សិក្សា

  • ៥០០ ដុល្លារ (សម្រាប់​ឆ្នាំ​ទី ១) និង ៦០០ ដុល្លារ (សម្រាប់​ឆ្នាំ​ទី ២)។
  • តម្លៃ​សិក្សា​នេះ​មិន​រាប់​បញ្ចូល​ថ្លៃ​សរសេរ​សារណា​ទេ។

ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០១៤ វេលា​ម៉ោង ៥:00 ល្ងាច។

អាសយដ្ឋាន​ទំនាក់​ទំនង សាកល​វិទ្យាល័យ អន្តរជាតិ អគារ​លេខ 89, 91, 93 & 95 ផ្លូវ​លេខ 1011-1984 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទល់​មុខ​មន្ទីរ​ពេទ្យ​សែនសុខ

ទូរស័ព្ទលេខ៖ 023 881 623, 099 899 069 ។ អ៊ីមែល៖ [email protected]

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.