ស.អ ប្រារព្ធពិធី «ឱកាសនិស្សិត» និង​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី

facebookgoogle_pluslinkedinmail

fun-fair-2014-15
ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​និស្សិត​មហា​វិទ្យាល័យ​ស្ថាបត្យកម្ម និង​សំណង់

កាល​ពី​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ ២០១៤ ថ្នាក់​ដឹកនាំ សាស្រ្តាចារ្យ និង​និស្សិត​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ បានប្រារព្ធពិធី «ឱកាសនិស្សិត» និង​ពិធី​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​មមី ឆស័ក ព.ស. ២៥៥៨ គ្រិស្ត​សករាជ ២០១៤។  កម្មវិធី​នេះ​​ត្រូវ​​បាន​​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​និស្សិត​បញ្ចេញ​សមត្ថភាព បង្ហាញ​ស្នាដៃ និង​សមិទ្ធិផល​ដែល​ខ្លួន​សម្រេច​បាន។ នៅ​ក្នុង​ពិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​បណ្តារ​ក្រុមហ៊ុន​ជា​ច្រើន ដែល​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន និង​ការ​តាំង​បង្ហាញ​សមិទ្ធិផល​ដែល​ជា​ស្នាដៃ​របស់​និស្សិត​​សិក្សា​នៅ​សាកល​វិទ្យាល័យ អន្តរជាតិ ក្នុង​នោះ​ក៏​មាន​ការ​តាំង​បង្ហាញ​ម្ហូប​អាហារ និងលក់ជូនអ្នកចូលរួមកម្មវិធីផងដែរ។

fun-fair-2014-13ការ​តាំង​បង្ហាញ​ផលិតផល​ឱសថ​របស់​និស្សិត​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ​

លោក ទេព ណាវុធ សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​កម្មវិធី​មួយ​ដែល​សាកល​វិទ្យាល័យ​បាន​ផ្តល់​ឱកាស​ដល់​និស្សិត​ទាំង​អស់ បាន​បញ្ចេញ​នូវ​សមត្ថភាព និង ទេព​កោសល្យ​ដែល​ខ្លួន​មាន និង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​និស្សិត​ផង ក្នុង​គោល​បំណង​ដើម្បី​ចូល​រួម​អប​អរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក ទេព ណាវុធ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​និស្សិត​ទាំង​អស់ ធ្វើ​យ៉ាង​ណា បញ្ចេញ​អោយ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន ដើម្បី​ធ្វើ​អោយ​ម្ហូប​អាហារ និង​ផលិត​ផល​របស់​យើង​ទទួល​បាន​ជោគជ័យ។

fun-fair-2014-09
ការ​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​របស់​និស្សិត

fun-fair-2014-19
សាកល​វិទ្យាធិការ​រង ស.អ និង​ប្រតិភូ​តំណាង​ក្រសួង​ទេសចរណ៍​ចូល​រួម​ភ្លក្ស​មុខ​ម្ហូប

នៅ​ក្នុង​កម្មវិធី​នោះ​ដែរ ថ្នាក់​ដឹក​នាំ សាស្រ្តាចារ្យ និង​និស្សិត​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ បាន​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ដូចជា លេង​លោត​អន្ទាក់ លាក់​កន្សែង បោះ​អង្គញ់ វាយ​ក្អម លោត​បាវ និង​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ទៀត ព្រម​ទាំង​មាន​ការ​ប្រគុំ​តន្រ្តី​រាំ​លេង​កម្សាន្ត​ផង​ដែរ។

fun-fair-2014-04និស្សិត​សាកល​វិទ្យាល័យ​អន្តរជាតិ​លេង​វាយ​ក្អម​ល្បែង​ប្រជាប្រិយ​ខ្មែរ

fun-fair-2014-11
និស្សិត​សាកល​វិទ្យាល័យ​អន្តរជាតិ​រាំ​លេង​កម្សាន្ដ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ

fun-fair-2014-14ការ​សម្ដែង​រឿង​ខ្លី​របស់​ក្រុម​និស្សិត ស.អ

fun-fair-2014-17ក្រុម​និស្សិត ស.អ ច្រៀង​ចម្រៀង​មិត្តភាព

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ​ក៏​មាន​ការ​ប្រគុំ​តន្រ្តី​ដ៏​ធំ​មួយ​ពី​កម្មវិធី V-Friends របស់​អគ្គ​នាយក​ដ្ឋាន​វិទ្យុ និង​ទូរទស្សន៍ បាយ័ន ចូល​រួម​សហការ​ជាមួយ​សាកល​វិទ្យាល័យ​អន្តរជាតិ ដើម្បី​ញ៉ាំង​កម្មវិធី​ឲ្យ​កាន់​តែ​អធិកអធម និង​សប្បាយ​រីករាយ​ថែមទៀត ។ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ ឯ.ឧ. សាស្រ្តាចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យាធិការ​នៃ សាកលវិទ្យាល័យ អន្តរជាតិ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រៀលជ្រៅ និង​ជូន​ពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ជូន​ចំពោះ​ប្រមុខ​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រូម​ទាំង​មន្រ្តី​រាជការ​គ្រប់​ស្ថាប័ន ដែល​បាន​ដឹកនាំ និង​ចូល​រួម​កសាង អភិវឌ្ឍន៍ ប្រទេស​ជាតិ​មាតុភូមិ ឲ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។ ឯក​ឧត្ដម​ក៏​​បាន​​បន្ត​​ថ្លែង​អំណរគុណ និង​ជូនពរ​ដល់​លោក​ជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការ​នៃ​អគ្គ​នាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន រួម​ទាំង​បុគ្គលិក​ដែល​បាន​សហការ​បង្កើត​កម្មវិធី​នេះ​ឡើង។

fun-fair-2014-01និស្សិត ស.អ សម្ដែង​របាំ​ជូន​ពរ

fun-fair-2014-18ថ្នាក់​ដឹង​នាំ ស.អ ចូល​រួម​ទស្សនា​ការ​ប្រគុំ​តន្ត្រី

ជា​ទី​បញ្ចប់ ឯ.ឧ. សាកលវិទ្យាធិការ​ក៏​បាន​ថ្លែង​អំណរគុណ និង​ជូន​ពរ​ដល់​មាតា-បិតា​និស្សិត នៃ​សាកល​វិទ្យាល័យ អន្តរជាតិ និង​ជំរុញ​ឲ្យ​និស្សិតទាំង​អស់​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​បន្ត ដើម្បី​ទទួល​បាន​ជោគជ័យ និង​សម្រេច​គោល​បំណង​ទៅ​ថ្ងៃ​អនាគត​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ឈាន​ទៅ​រក​វឌ្ឍភាព និងរីកចម្រើន។

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.