សន្និសីទ​វេជ្ជសាស្ត្រ​លើក​ទី ៤

facebookgoogle_pluslinkedinmail

សាកល​វិទ្យាល័យ អន្តរជាតិ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ឯក​ឧត្ដម អ្នក​ឧកញ៉ា លោក លោក​ស្រី និង​អ្នក​នាង​កញ្ញា​ដែល​ជា​សហគ្រិន​ទាំង​អស់​មេត្តា​ជ្រាប​ថា សាកល​វិទ្យាល័យ អន្តរជាតិ នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​វេជ្ជសាស្ត្រ​លើក​ទី ៤ ក្រោម​ប្រធាន​បទ៖ «ការ​គ្រប់​គ្រង​ការ​ព្យាបាល និង​ថែ​ទាំ​វេជ្ជសាស្ត្រ​បែប​ទាន់​សម័យ​នៅ​កម្ពុជា» ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៦-២៧ ខែ​មេសា ឆ្នាំ ២០១៤ នាសាកល​វិទ្យាល័យ អន្តរជាតិ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ​នឹង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​សំណាក់​វេជ្ជ​បណ្ឌិត និង​បញ្ញវន្ត​វេជ្ជសាស្ត្រ​ជាតិ និង​អន្តរជាតិ​ប្រហែល​ជាង ៤០០ នាក់។ អាស្រ័យ​ហេតុ​នេះ បើ​ឯក​ឧត្ដម​ អ្នក​ឧកញ៉ា លោក លោក​ស្រី អ្នក​នាង​កញ្ញា​ដែល​មាន​បំណង​ចូល​រួម​ឧបត្ថម និង​ដាក់​តាំង​លក់ ឬ​ផ្សព្វ​ផ្សាយ​ផលិត​ផល សូម​ទាក់​ទង​មក​យើង​ខ្ញុំ​តាម​ទូរស័ព្ទ​លេខ ០៩៣ ៦១៨ ៨៨៨ / ០១៧ ៥៧៥ ៥៩៣។

យើង​ខ្ញុំ​សង្ឃឹម​ថា កម្មវិធី​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ និង​ចូល​រួម​ពី​សំណាក់ ឯក​ឧត្ដម អ្នក​ឧកញ៉ា លោក លោក​ស្រី និង​អ្នក​នាង​កញ្ញា​យ៉ាង​ច្រើន​កុះករ។

medcon4-announce

 

ព័ត៌មាន​បន្ថែម៖ Factsheet of Medical Conference IV

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.