សាកល​វិទ្យាល័យ​អន្តរជាតិ និង Northern State Medical University ត្រៀម​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​និស្សិត

facebookgoogle_pluslinkedinmail

សាកល​វិទ្យាល័យ​អន្តរជាតិ និង​ Northern State Medical University នៃ​ប្រទេស​រុស្ស៊ី បាន​ចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​និស្សិត​ថ្នាក់​ឧត្ដម​សិក្សា​រវាង​សាកល​វិទ្យាល័យ​ទាំង​ពីរ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

netherstate-01

លោក ទេព ណាវុធ សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ថា ស្ថិត​ក្នុង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ ក្នង​ការ​ចូល​រួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន សាកល​វិទ្យាល័យ​អន្តរជាតិ​ដែល​មាន​ឯក​ឧត្ដម​សាស្ត្រាចារ្យ​មហាបរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ ជា​ថ្នាក់​ដឹក​នាំ តែង​តែ​ស្វែង​រក​ដៃ​គូ​អន្តរជាតិ​ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្ដល់​ឱកាស​ដល់​និស្សិត​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ដើម្បី​យក​ចំណេះ​ដឹង​ទាំង​នោះ​មក​បម្រើ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ប្រកប​ដោយ​ស្ដង់ដារ។ ជាក់​ស្ដែង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​រវាង​សាកលវិទ្យាល័យ​ទាំង​ពីរ​នេះ ក៏​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​រាស់​ព័ត៌មាន និង​សកម្មភាព​ផ្សេងៗ រវាង​សាកល​វិទ្យាល័យ​ទាំង​ពីរ។ លោក​ ទេព ណាវុធ បាន​បញ្ជាក់​អំពី​គោល​ជំហរ​យ៉ាង​រឹង​មាំ​របស់​សាកល​វិទ្យាល័យ​អន្តរជាតិ​ថា សាកល​វិទ្យាល័យ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រច​ហើយ​ក្នុង​ការ​បញ្ជូន​និស្សិត​របស់​ខ្លួន​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Northern State។

netherstate-02

លោក​បណ្ឌិត Alexender Barou តំណាង​ថ្នាក់​ដឹក​នាំ​សាកល​វិទ្យាល័យ Northern State នៃ​ប្រទេស​រុស្ស៊ី បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សរណៈ​នេះ​មិន​ត្រឹម​តែ​ជា​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​អប់​រំ ដែល​ជា​ផ្នែក​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

គួរ​បញ្ជាក់ផង​ដែរ​ថា មិន​ត្រឹម​តែ​និស្សិត​ដែល​សិក្សា​ថ្នាក់​ឧត្ដម និងង​ថ្នាក់​អនុ​បណ្ឌិត​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ឱកាស​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Northern State ក្នុង​នោះ​និស្សិត និង​បុគ្គលិក​របស់​សាកល​វិទ្យាល័យ​ទាំង​ពីរ​ក៏​មាន​ឱកាស​ផង​ដែរ ក្នុង​ការ​ចូល​រួម​សិក្ខា​សាលា និង​ការ​ផ្លាស់​ប្ដូរ​នូវ​រាល់​ព័ត៌មាន​ផ្សេងៗ រវាង​គ្នា​នឹង​គ្នា​ផង​ដែរ។

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.