និស្សិត​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ ចុះ​ទស្សន​កិច្ច​នៅ​ខេត្ត​មណ្ឌលគិរី

facebookgoogle_pluslinkedinmail

និស្សិត​ពេទ្យ និង​សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ​ចំនួន ៤៥០ នាក់​បាន​ចុះ​ធ្វើ​ទស្សន​កិច្ច​សិក្សា​រយៈ​ពេល ៣ ថ្ងៃ​នៅ​ខេត្ត​មណ្ឌល​គិរី។ ដំណើរ​ទស្សន​កិច្ច​នេះ​ដឹក​នាំ​ដោយ​លោក​សាស្ត្រា​ចារ្យ ឈាង ស៊ីណា សាកល​វិទ្យាធិការ​រង និង​ជា​ព្រឹទ្ធ​បុរស​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ។

dsc02271_c

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា​នោះ ក្រុម​និស្សិត​ទាំង​អស់​ទទួល​បាន​ការ​អប់រំ​បន្ថែម​នៅ​លើ​រថយន្ត ពី​សំណាក់​សាស្ត្រាចារ្យ​ដែល​ចូល​រួម​ដំណើរ អំពី​មេរៀន​មួយ​ចំនួន​ពាក់​ព័ន្ធ​ទៅ​នឹង​ឱសថ និង​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ។ ក្រោយ​ពី​ទទួល​បាន​នូវ​ចំណេះ​ដឹង​ទាំង​អស់​នេះ​ហើយ ក្រុម​និស្សិត​ទាំង​អស់​បាន​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​តាម​តំបន់​រមណីយ​ដ្ឋាន​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ​រួម​មាន សិក្សា​អំពី​តំបន់​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា ដែល​មាន​ធម្មជាតិ​ស្រស់​បំព្រង មាន​ព្រៃ​ឈើ​ខ្ពស់ៗ ដែល​អាច​ឲ្យ​ក្រុម​និស្សិត​សិក្សា​អំពី​ដើម​ឈើ​ដែល​អាច​យក​មក​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ​បាន​ទៀត​ផង។

dsc02285_c

ក្រុម​និស្សិត​ទាំង​អស់​ក៏​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​ចំការ​កាហ្វេ ដែល​មាន​ដាំ​ដំណាំ​ជា​ច្រើន​ក្នុង​នោះ​មាន​ដូចជា ដំណាំ​ស្ត្រូបឺរី កាហ្វេ ផ្លែ​ស្រកា​នាគ ម្រេច និង​ទុរេន ដោយ​ដំណាំ​ខ្លះ​ក៏​អាច​យក​មក​ធ្វើ​ជា​ឱសថ​បាន។ ក្រុម​និស្សិត​ក៏​បាន​ទៅ​ទស្សនា​រមណីយ​ដ្ឋាន​សមុទ្រ​ឈើ​ផង​ដែរ។

dsc02259_c

បន្ទាប់​មក ក្រុម​និស្សិត និង​សាស្ត្រាចារ្យ​ទាំង​អស់​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ពូទីន ដើម្បី​សិក្សា​ពី​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ ដោយ​បាន​នាំ​យក​ប្រេង​កូឡា និង​ថ្នាំ​ពេទ្យ​ដែល​ជា​ការ​ផលិត​ដោយ​ផ្ទាល់​របស់​និស្សិត​យក​ទៅ​ចែក​ជូន​ផង​ដែរ ព្រម​ទាំង​បាន​ផ្ដាំ​ផ្ញើ​ដល់​ពួក​គាត់ ធ្វើ​យ៉ាង​ណា​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ព្រោះ​នេះ​ជា​រដូវ​ត្រជាក់។ ម្យ៉ាង​វិញ​ទៀត ត្រូវ​គោរព និង​ប្រកាន់​ខ្ជាប់​នូវ​​គោល​ការណ៍​ល្អ ៣ គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់​នៅ​ស្អាត​ទើប​ជា​ការ​ប្រសើរ។ ជា​ចុង​ក្រោយ ក្រុម​និស្សិត​បាន​នាំ​គ្នា​រាំ​លេង​កម្សាន្ត​ថែម​ទៀត​ផង។

dsc02318_c

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​សិក្សា​រយៈ​ពេល ៣ ថ្ងៃ​នោះ ក្រុម​និស្សិត​ទាំង​អស់​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ ជា​ច្រើន​ពី​សាស្ត្រា​ចារ្យ​របស់​ខ្លួន ប្រកប​ដោយ​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទនៈ និង​ទទួល​បាន​ការ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ បង្កើត​បាន​ជា​ចំណង​មិត្តភាព សាមគ្គីភាព​រវាង​គ្នា​និងគ្នា ពីថ្​នាក់​មួយ​ទៅ​ថ្នាក់​មួយ និង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​ផង។

dsc02383_c

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.