សាកល​វិទ្យាល័យ​អន្តរជាតិ និង​សាកល​វិទ្យាល័យ​តូក្យូហ្វុគុស៊ិ ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ

facebookgoogle_pluslinkedinmail

ថ្លែង​ក្នុង​ដំណើរ​ទស្សន​កិច្ច និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំ សាកល​វិទ្យាល័យ អន្តរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​២០១៤ លោក​បណ្ឌិត ណា កាជីម៉ា ស្ថាបនិក​សាកលវិទ្យាល័យ តូក្យូហ៊្វុគុស៊ិ បានបញ្ជាក់ថា សាកល​វិទ្យាល័យ​ផ្នែក​ថែទាំ​សុខភាព​នៃ​ប្រទេស​ជប៉ុន តូក្យូហ៊្វុគុស៊ិ និង​បន្ត​បង្កើន​សហប្រតិបត្តិការ​ល្អ​ជាមួយ​សាកល​វិទ្យាល័យ​អន្តរជាតិ។

img_9264

សាកល​វិទ្យាល័យ តូក្យូហ្វ៊ុគុស៊ិ នឹង​​ផ្តល់​​អាហារូបករណ៍​​ផ្នែក​​ថែ​ទាំ​​សុខភាព (គិលានុប្បដ្ឋាក) ដល់​និស្សិត​របស់សាកលវិទ្យាល័យអន្តរជាតិ ដើម្បីបន្តនូវចំណេះដឹង និង​មាន​ឱកាស​បាន​បំរើ​ការងា​នៅក្នុងប្រទេសជប៉ុនលើផ្នែកថែសុខភាពនេះ។ លោកបណ្ឌិត ណា កាជីម៉ា បានបន្ថែមទៀតថា គោលបំណងសំខាន់ក្នុងទស្សនកិច្ចរបស់ ថ្នាក់​ដឹកនាំ​សាកល​វិទ្យាល័យ​ផ្នែក​ថែទាំ​សុខភាព​នៃ​ប្រទេស​​ជប៉ុន តូក្យូហ្វ៊ុគុស៊ិ នៅ​ក្នុង​ពេល​នេះ គឺ​ដើម្បីសិក្សាស្វែងយល់ពី ពី​ការ​អប់រំ​លើ​វិស័យ​សុខាភិបាល​របស់​សាកល​វិទ្យាល័យ អន្តរជាតិ។ ជា​ពិសេស​គឺ​ដើម្​បី​ផ្តល់​ឱកាស​អោយ​និស្សិត​របស់​សាកល​វិទ្យាល័យ​អន្តរជាតិ​ដែល​សិក្សា​លើ​មុខ​វិជ្ជា​ថែទាំ​សុខភាព បាន​ទទួល​នូវ​ចំណេះដឹង​កម្រិត​ស្តង់ដារ​បន្ថែម ដើម្បី​បង្កើន​សមត្ថភាព​ជំនាញ​បច្ចេកទេស លើ​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​ស្រាប់​តាម​រយៈ​ការ​ផ្តល់​នូវ​អាហារូបករណ៍​របស់​សាកល​វិទ្យាល័យ តូក្យូហ៊្វុគុស៊ិ ប្រទេសជប៉ុន ។

img_9306

មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​សាកល​វិទ្យាល័យតូក្យូហ៊្វុគុស៊ិ ឯកឧត្តម សាស្រ្តាចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ​សាកលវិទ្យាល័យ​តូក្យូហ្វ៊ុគុស៊ិ របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ផ្តល់​ឱកាស​អោយ​និស្សិត​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ អន្តរជាតិ ទទួល​បាន​នូវ​ឱកាស​សិក្សា​បន្ត លើ​មុខ​វិជ្ជា​ថែទាំ​សុខភាព ដែល​ទាំង​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​សាកលវិទ្យាល័យតូក្យូហ៊្វុគុស៊ិ ក្នុង​ការ​ជួយ​ដល់​និស្សិត​កម្ពុជា​លើ​ផ្នែក​ថែទាំ​សុខភាព (គិលានុប្បដ្ឋាក) អោយ​រឹត​តែ​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល ប្រកប​ដោយ​កម្រិត​ស្តង់ដារ​ដើម្បី​បន្ត​ការងារ​អភិវឌ្ឈន៏​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ ឯក​ឧត្តម​បាន​បន្ថែម​ទៀតថា ក្នុង​នាម​ថ្នាក់​ដឹក​នាំ​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ យើង​នៅ​តែ​បន្ត​បង្កើន​ចំណង​មិត្តភាព និង​សហប្រតិបតិ្តការ​ល្អ​ជាមួយ​សាកលវិទ្យាល័យ តូក្យូហ៊្វុគុស៊ិ ដើម្បី​ធ្វើ​ការ​ចែក​រំលែក​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស ក៏​ដូចជា​ការ​ផ្លាស់​ប្តូរ​នូវ​វប្បធម៏​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ។

img_9317

សូម​បញ្ជាក់​ថា ប្រព័ន្ធ​អាហារូបករណ៍​ចំណង​មិត្ត​ភាព​កម្ពុជា-ជប៉ុន​ផ្នែក​ថែ​ទាំ​សុខភាព របស់​សាកល​វិទ្យាល័យ​តូក្យូហ៊្វុគុស៊ិ គឺ​ជា​ប្រភេទ​អាហាររូបករណ៏​ថ្មី​មួយ​ទៀត​ដែល​អាច​ធ្វើ​និស្សិត​ទាំងអស់​ទទួល​បាន​នូវ​ភាព​រីក​ចម្រើន​ដោយ​ខ្លួន​ឯង ជា​ពិសេស​និស្សិត​ទាំងអស់​នឹង​បាន​សិក្សា​ពី​បច្ចេកទេស​ថែទាំសុខភាព​របស់​ប្រទេស​ជប៉ុន​ជា​មូល​ដ្ឋាន​គ្រឹះ សម្រាប់​បំពេញ​បន្ថែម​លើ​ជំនាញ​ដែល​យើង​សិក្សា​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ផង​ដែរ៕

img_9321

img_9325

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.