សាកល​វិទ្យាល័យ​អន្តរជាតិ និង​សាកល​វិទ្យាល័យ​គីតាសាតូ ចុះ​អនុស្សរណៈ​យោគយល់​គ្នា

facebookgoogle_pluslinkedinmail

មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ និង​រោគ​កុមារ​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ និង​សាកល​វិទ្យាល័យ​គីតាសាតូ​នៃ​ប្រទេស​ជប៉ុន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ និង​ការ​ផ្លាស់​ប្ដូរ​ការ​សិក្សា។

សាកល​វិទ្យាល័យ​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ចំនុច​ចំនួន ៤ ដែល​មាន​ដូច​ជា៖ ក) ការ​ផ្លាស់​ប្ដូរ​បុគ្គលិក និង​អ្នក​ស្រាវជ្រាវ។ ខ) ការ​ផ្លាស់​ប្ដូរ​និស្សិត​ឲ្យ​ទៅ​សិក្សា។ គ) ការ​ផ្លាស់​ប្ដូរ​សម្ភារ​សិក្សា ឯកសារ និង​ព័ត៌មាន។ ឃ) ចូល​រួម​ក្នុង​កិច្ច​ការ​ស្រាវជ្រាវ​រួម​គ្នា និង​រៀប​ចំ​វេទិកា​ពិភាក្សា។

ដើម្បី​សម្រេច​នូវ​សកម្មភាព​ខាង​លើ សាកល​វិទ្យាល័យ​ទាំ​ង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ និង​ផ្លាស់​ប្ដូរ​គ្នា​ទុក​ជា​ឯកសារ។

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.