សាកល​វិទ្យាល័យ​អន្តរជាតិ និង​វិទ្យាស្ថាន​បូលីណូ បើក​ថ្នាក់​បរិញ្ញាបត្រ​រង​ទន្ត​គិលានុបដ្ឋាក

facebookgoogle_pluslinkedinmail

យោង​តាម​លិខិត​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០១៣ បាន​អនុញ្ញាត​ឲ្យ​សាកល​វិទ្យាល័យ​អន្តរជាតិ និង​វិទ្យាស្ថាន​បូលីណូ បើក​បណ្ដុះ​បណ្ដាល​ថ្នាក់​ទន្ត​គិលានុបដ្ឋាក សម្រាប់​ឆ្នាំ​សិក្សា ២០១៣-២០១៤ ។

ministry-logos

ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ និង​សំណើ​របស់​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ក្រសួង​សុខាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​សាកល​វិទ្យាល័យ​នេះ ធ្វើ​ការ​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង​ទន្ត​គិលានុបដ្ឋាក ក្នុង​ឆ្នាំ​សិក្សា ២០១៣-២០១៤ ចំនួន ៤០ នាក់​សម្រាប់​សាកល​វិទ្យាល័យ​អន្តរជាតិ និង ២០ នាក់​សម្រាប់​វិទ្យាស្ថាន​បូលីណូ។ ការ​ជ្រើស​រើស​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

ដូច្នេះ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូល​រៀន សូម​រួសរាន់​ទាក់​ទង​ការិយាល័យ​ព័ត៌មាន​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ និង​វិទ្យាស្ថាន​បូលីណូ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ។

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.