ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន អ​ញ្ញើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​

facebookgoogle_pluslinkedinmail

ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ បាន​អ​ញ្ញើញ​ជា​អធិបតី​ដ៍​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់បណ្ឌិត ថ្នាក់​ឱសថការី ឧ​ត្ត​ម ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង និង​វិ​ញ្ញា​ប័ន​ប​ត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ជូន​ដល់​និស្សិត​ដែល​បាន​ចប់​ការសិក្សា​ឆ្នាំ ២០១១ – ២០១២ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ សរុប​ចំនួន ៧៩៦ នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៣​នេះ ។

certificate-feb-2013-03

ក្នុងឱកាស​នោះដែរ ឯកឧត្តម​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញាប​ណ្ឌិ​ត សា​បូ អូ​ហ្សា​ណូ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​កន្លងមក និង​បច្ចុប្បន្ន សាកលវិទ្យាល័យ​អន្តរជាតិ បាន​កំពុងតែ​បណ្តុះបណ្តាល​និស្សិត ដែល​ស្របតាម​ការអនុវត្ត និង​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​ក្នុង​គោលដៅ ចូលរួម​អនុវត្តតាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ក្រសួងសុខាភិបាល ក្នុង​ការធានា​ក្នុង​លទ្ធភាព ទទួលបាន​នូវ​សេវា​អប់រំ ប្រកបដោយ​គុណភាព​និង​សម​ធ៌​ម ដែល​ក្នុងនោះ​គឺ​បាន​ពង្រឹង​នូវ​វិសាលភាព និង​ការ​ផ្តល់នូវ​សេវា​អប់រំ កំរិត​ឧ​ត្ត​មសិ​ក្សា ក្រោម​ឧ​ត្ត​មសិ​ក្សា កំរិត​បណ្ឌិត លើ​មុខជំនាញ​ជាច្រើន​ទៀតផង​ដែរ​។​

ឯកឧត្តម​សាកលវិទ្យាធិការ បាន​បន្តថា ដោយបាន​ឆ្លងកាត់​ការងារ​ជាក់ស្តែង​ជាង ១០ ឆ្នាំ​កន្លងមកនេះ ពោលគឺ​ចាប់ពី​ថ្ងៃ​ចាប់កំណើត នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​នៅ​ឆ្នាំ​២០០២ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព នៃ​ការបណ្តុះបណ្តាល គឺ​សុទ្ធ​នៅលើ​សមត្ថភាព នៃ​ការដឹកនាំ សីល​ធ៌​ម​វិជ្ជាជីវៈ សមត្ថភាព​នៃ​ការបង្រៀន ការសិក្សាអប់រំ​និស្សិត ដែល​បាន​ផ្សារភ្ជាប់​ទៅ​និង​កម្មសិក្សា ដូចជា​ការអនុវត្ត​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ផ្នែក ដើម្បី​ធានា​នូវ​លក្ខណៈ​ស្តង់ដា​អប់រំ ប្រកបដោយ​គុណភាព និង​និរន្តរភាព​។ មិនតែប៉ុណ្ណោះ​នៅពេលនេះ សាកលវិទ្យាល័យ​អន្តរជាតិ​បានធ្វើការ​កែទម្រង់ និង​ស៊ីជម្រៅ​ជា​បន្តបន្ទាប់​លើ​គ្រប់ផ្នែក ក្នុងការ​បណ្តុះបណ្តាល​ដ​ល់​និស្សិត ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​សិក្សា​របស់​ស​ង្គ​ម​ជាតិ និង​សុដុម​ទីផ្សារការងារ​។

certificate-feb-2013-01

ឯកឧត្តម សាកលវិទ្យាធិការ​បណ្ឌិត សា​បូ អូ​ហ្សា​ណូ បន្តថា ដូចគ្នានេះដែរ ដើម្បី​ធានា​នូវ​គុណភាព និង​បរិ​មាណនៃ​ការបណ្តុះបណ្តាល សាកលវិទ្យាល័យ​អន្តរជាតិ បានធ្វើ​ប្រតិបត្តិការ​ជាមួយ​ដៃគូរ​អភិវឌ្ឍ​ថ្នាក់​វិស័យ​អប់រំ ក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ និង​អន្តរជាតិ លើ​មូលដ្ឋាន​វិស័យ​អប់រំ​សំរាប់​ផ្លាស់ប្តូរ​បទពិសោធន៍ ក៍​ដូចជា​ផ្តល់ឱកាស​ឲ្យ​សា​ស្រា្ត​ចា​រ្យ ព្រមទាំង​និស្សិត ទទួលបាន​នូវ​គុណភាព​ក្នុងន័យ​លើកកម្ពស់​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្រៅពីនេះ សាកលវិទ្យាល័យ​អន្តរជាតិ ក៍បាន​អនុវត្ត​បន្ត​ការប្រឡងប្រណាំង​រៀនសូត្រ ដើម្បី​ជ្រើសរើស​និស្សិត​ពូកែ​ប្រចាំឆ្នាំ ដើម្បី​ទទួលបាន​នៅ​ប័ណ្ណសរសើរ​ជា​រៀងរាល់ឆ្នាំ​។ សាកលវិទ្យាល័យ​បាន​ផ្តល់នៅ​បទពិសោធន៍​ដល់​និស្សិត​ដែល​កំពុង​សិក្សា​តាមរយៈ​ការធ្វើសិក្ខាសាលា សន្និសីទ ដែល​បាន​អញ្ជើញ​វាគ្មិន​មកពី​ស្ថាប័នរដ្ឋ និង​ឯកជន វាគ្មិន​អន្តរជាតិ មក​ធ្វើជា​កថា​ដោយ​ផ្សារភ្ជាប់​ទ្រី​ស្តី និង​ការអនុវត្ត​ជាក់ស្តែង​។​

certificate-feb-2013-06

ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុក រ៉ាប៊ុន នាយករដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៍​សំខាន់​របស់​សាកលវិទ្យាល័យ​អន្តរជាតិ ដែល​បាន​ខិតខំ និង​កសាង​បង្កើតឡើង​នូវ​សមិទ្ធិផល​ដ៍​ច្រើន​ដែល សាកលវិទ្យាល័យ​អន្តរជាតិ​បានទទួល​ជាង ១០ ឆ្នាំ​កន្លងមកនេះ ហើយ​ទាំ​អស់នេះ ស​បញ្ជក់​ឲ្យ​ឃើញថា សាកលវិទ្យាល័យ​អន្តរជាតិ នៅតែ​បន្ត​ចាត់ទុក​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​សកម្មភាព​ជាក់ស្តែង ក្នុង​ការជួយ​ធ្វើ​ឲ្យ​សំរេច និង​ជោគជ័យ នូវ​យុទ្ធ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​២ ក្នុងដំណាក់កាល​ទី​២ ហើយ​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​គោលការណ៍​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែលជា​កម្មវិធី​ដ៍​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល ក្នុងចំណោម​គោលនយោបាយ​សំខានៗ​ទាំង​៤ ដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល​។ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​បន្តថា រាជរដ្ឋាភិបាល​ជានិច្ចកាល​នូវតែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ឲ្យ​ខិតខំ​បន្ត​អភិវឌ្ឍ​បន្ថែមទៀត ហើយ​នេះ​កើតឡើង​មកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្អូនៗ​និស្សិត​ទាំងអស់​ដែល​បាន​ពុះពារ​រៀនសូត្រ ដើម្បី​ក្រេប​យក​នៅ​ចំណេះដឹង និង​ចំណេះធ្វើ គឺជា​កត្តា​សំខាន់ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព និង​មាន​សុខភាព​រឹងមាំ គឺជា​កត្តា​មួយ​ដ៍​ចម្បង​មិនអាច​ខ្វះ​បាន​នៅក្នុង​ការអភិវឌ្ឍ និង​សំរាប់​ធានា​នូវ​សមត្ថភាព ប្រកួតប្រជែង​ទីផ្សារការងារ នៅពេល​ប្អូនៗ​ប្រឡង​បញ្ចប់​ការសិក្សា​នាពេល​អនាគត​។​

certificate-feb-2013-04

ក្នុងឱកាស​នោះដែរ ឯកឧត្តម​ក៍បាន​សម្តែង​នៅ​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ប្អូនៗ​និស្សិត ដែល​ទើប​បានទទួល​នៅ​សញ្ញាបត្រ និង​វិ​ញ្ញា​ប័ន​ប​ត្រ​សម្រាប់​ឆ្នាំ​សិក្សា​ថ្នាក់មូលដ្ឋាន​នាពេលនេះ ប្អូនៗ​ដឹង​ហើយ​ថា គ្រឹះ​ដ្ឋា​ន​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ឯកជន​នាពេល​បច្ចុប្បន្ន បាន​នឹង​កំពុងមាន​តួនាទី​យ៉ាងសំខាន់ និង​ជាគោលការណ៍ ហើយ​វា​ជា​ដៃគូរ​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ មិន​តែ​ប៉ុណ្ណេះ និស្សិត​គ្រប់​ឯកទេស​ទាំងអស់ រួមទាំង​វិស័យ​សុខាភិបាល​ផង​នោះ ត្រូវបាន​សាកលវិទ្យាល័យ​អន្តរជាតិ កំពុងធ្វើការ​បណ្តុះបណ្តាល​នោះ បាន​កំពុង​ធ្វើ​ឲ្យ​ធនធានមនុស្ស​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ទាំងអស់​នេះហើយ​ជា​មោទនៈភាព​យ៉ាង​ក្រៃលែង​របស់​សាកលវិទ្យាល័យ​អន្តរជាតិ ដែល​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​បាន​ដើរ​ទន្ទឹមនឹង​កំណើនប្រជាជន និង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាជន និង​ប្រទេសជាតិ​ផងដែរ​។ ជាការ​ពិត សមិទ្ធិផល​ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា ជាពិសេស ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៍​ឈ្លាស់វៃ ប្រកបដោយ​ទស្សនៈវិស័យ​វែងឆ្ងាយ​ភ្លឺស្វាង ត្រឹមត្រូវ ដោយមាន​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួងសុខាភិបាល គណៈកម្មការ​ទទួលស្គាល់​គុណភាព​អប់រំ​នៅ​កម្ពុជា ជា​សេនាធិកា​រដ៍សកម្ម និង​ការយកចិត្តទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​។ សាស្ត្រាចារ្យ អ្នក​អប់រំ​បណ្តុះបណ្តាល ព្រមទាំង​ការខិតខំ​រៀនសូត្រ​រប​ស់​ប្អូន​និស្សិត​ទាំងអស់​ផងដែរ​។ ដឹង​ហើយ​ថា ធនធានមនុស្ស​ដែលមាន​សមត្ថភាព​រឹងមាំ ដែលជា​កត្តា​មូលដ្ឋាន​ចម្បង​មិនអាច​ខ្វះ​បាន​នៅក្នុង​ការអភិវឌ្ឍន៍ និង​ដើម្បី​ធានា​នៅ​សមត្ថភាព​ប្រជែង​ឈ្នះ​សំរាប់​ប្រទេសជាតិ​នីមួយៗ ជាពិសេស នៅក្នុង​ស​ត្ស​វត្ស​ទី​២១ នេះ ដែល​យុគសម័យ​នៃ​សកល​ភា​វូ​នីយ៍កម្ម និង​រីកចំរើន​ខាង​ផ្នែក​ប​ច្ចែក​ទេស​ព័ត៌មានវិទ្យា និង​ទូគ​នាគ​មន៍​។ ប្រទេស​កម្ពុជា​បាន​នឹង​កំពុងតែ​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី ដើម្បី​ធ្វើ​សមា​ហរ​ណ​ប្រទេស​ទៅក្នុង​សហគមន៍​តំបន់ និង​ពិភពលោក ហើយ​កាលៈទេសៈ​នេះ​ទាមទារ​ឲ្យ​មាននូវ​ធនធានមនុស្ស​ដែលមាន​ភាព​ស្ទាត់ជំនាញ​គំនិត​ច្នៃប្រឌិត និង​ការបញ្ចូល​នៅ​របៀបរបប​ការងារ​បច្ចេកទេស និង​របប​គំហើញ​ថ្មីៗ​នៃ​វិទ្យាសាស្ត្រ​ដែលជា​គន្លឹះ​ដ៍​សំខាន់បំផុត នៅក្នុង​ការធានា​នៅ​ស្ថេរភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ការអភិវឌ្ឍ​គោលនយោបាយ​បើកចំហរ នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បានក្លាយ​ទៅជា​កំលាំងចលករ​ដែល​អូសទាញ​ឲ្យ​ផ្នែក​ឯកជន​ចូលរួមចំណែក​យ៉ាងសកម្ម និង​បានធ្វើ​ឲ្យ​ប្រទេសជាតិ​បាន​កំពុង​ធ្វើ​ឲ្យ​អ្នកមានចំណេះដឹង ដែលជា​កំលាំង​មួយ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បោះជំហាន​អភិវឌ្ឍ​បាន​លឿន​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍ​នានា​នៅលើ​សកលលោក​ផងដែរ​។

​ដូច្នេះ ក្នុងនាម​រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ឲ្យ​និស្សិត​ទាំងអស់​ខិតខំ​រៀនសូត្រ​ទាំង​ទ្រី​ស្តី ទាំង​ការអនុវត្ត​ជាក់ស្តែង ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​នូវ​បច្ចេកទេស​ថី្ម ដែល​អាច​ស្រាវជ្រាវ​បាន​ពី​រាមច្បង​ដែលមាន​បទពិសោធន៍​ច្រើនជាង​យើង ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​សៀវភៅ​ដែល​ធ្វើ​ឲ្យ​ប្អូនៗ​ទាំងអស់ អាចធ្វើ​ការស្រាវជ្រាវ​បាន​តាមរយៈ​មជ្ឈមណ្ឌល​អ៊ី​ន​ធឺ​ណេ​ត និង​បណ្ណាល័យ​របស់​សាកលវិទ្យាល័យ​អន្តរជាតិ ឬ​តាម​ប្រភព​ផ្សេងទៀត ធ្វើយ៉ាងណា​ឲ្យ​ប្អូនៗ​ទាំងអស់ អាច​ប្រែក្លាយ​ឈាន​ទៅជា​និស្សិត​ពូកែ ដែលជា​គោលការណ៍​មួយ​ដ៍​ល្អ​សំរាប់​អនាគត​នៅ​កម្ពុជា ដែល​ពោ​ពេញ​ទៅដោយ​អ្នកចេះដឹង មាន​លក្ខណៈ​វិទ្យាសាស្ត្រ អាច​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កសាង​នៅ​សង្គម​កម្ពុ​ជាមួយ​ជឿនលឿន និង​អភិវឌ្ឍ​ជាតិ​ជាសំខាន់ ហើយ​ពិធី​ប្រគល់​សញ្ញាបត្រ​នៅពេលនេះ គឺ​វា​ចំ​ថ្ងៃ​ខួប​ឆ្នាំ​៦១ របស់​ឯកឧត្តម អ៊ួ​ន សា​បូ អតីត​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ដែល​បានទទួល​មរណៈកាល​ទៅហើយៗ ជាពិសេស​ទៅទៀត គឺ​ចំ​ថ្ងៃ​វិហា​រក​ត្ត​ញ្ញូ​ដែល​ឯកឧត្តម សា​បូ អូ​ហ្សា​ណូ បាន​ឧទ្ទិស​ចំពោះ​ឪពុក​ខ្លួន​ថ្ងៃនេះ​ផងដែរ​។ ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​ក៍បាន​ផ្តាំផ្ញើរ​ដល់​ប្អូនៗ​និស្សិត​ទាំងអស់ កុំ​យក​ថ្ងៃ​ក​ត្ត​ញ្ញូ​នេះ​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ដែល​ប្រាស់ចាក​ពីសី​ល​ធ៌​ម​សង្គម ហើយ​ក្មួយៗ​ត្រូវយក​ថ្ងៃ​១៤ កុម្ភៈ ជា​រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ដឹងគុណ​ដល់​មាតាបិតា និង​បងប្អូន ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដែលមាន​សីល​ធ៌​ម និង​វិន័យ​ថ្លៃថ្នូរ​ស័ក្តិ​សមជា​ពលរដ្ឋ​ដ៍​ល្អ​នៃ​សង្គម​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​៕

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.