ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​ដល់​និស្សិត​ជ័យ​លាភី នឹង​ពាន​រង្វាន់​ស្នា​ដៃ​ស្រាវ​ជ្រាវ និង​ច្នៃ​ប្រ​ឌិត អ៊ួន សាបូ

facebookgoogle_pluslinkedinmail

ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០១៧ នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សរុប ៣២៨នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ព្រម​ទាំង​មាន​ការ​ចូល​រួម​តំណាង​មក​ពី​ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ អាណា​ព្យាបាល​និស្សិត សាស្រ្តាចារ្យ គណៈគ្រប់គ្រង បុគ្គលិក និង​និស្សិត​ទាំងអស់។ ក្នុង​ឪកាសនោះ ក៏​មាន​ពិធី​ប្រគល់​ជូន នៅ​ពាន​រង្វាន់ ស្រាវ​ជ្រាវ និង​ច្នៃ​ប្រឌិត អ៊ួន សាបូ ចំនួន​៣​ក្រុម ដែល​មាន​ចំនួន ២០​នាក់​ផង​ដែរ រួម​មាន​ជ័យ​លាភី លេខ១ ចំនួន ៥នាក់ ជ័យ​លា​ភី​លេខ​២ ចំនួន ៥នាក់ និង​ជ័យ​លាភី​លេខ​៣ ចំនួន១០ នាក់។

ឯក​ឧត្តម​រដ្ឋមន្រ្តី សាយ សំអាល់ បាន​អញ្ចើញ​មាន​មតិ​សំណេះសំណាល​និង​រៀបរាប់​អំពី​ស្ថាន​ភាព​នៃ​ការ​បណ្តុះ​បណ្តាល និង​ការ​រីក​ចម្រើន​ជុំវិញ​សមិទ្ធផល​ថី្ម​ៗដែល​សាកល​វិទ្យាល័យ​អន្តរជាតិ​សម្រេច​បាន​ទៅ​កាន់​និស្សិត ក៍​ដូច​ជា អ្នក​ចូល​រួម​ទាំង​អស់​នៅ​ក្នុង​អង្គ​ពិធី​ទាំងមូល និងបានធ្វើការកោតសរសើរដល់គណៈគ្រប់គ្រង បុគ្គលិក និង​សាស្រ្តាចារ្យ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង ផលិត​នូវ ធន​ធាន​មនុស្ស​រហូត​ទទួល​បាន​លទ្ធផល​ការងារ​ខ្ពស់ និង​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន។

បន្ទាប់​ពី​បាន​ថ្លែង​សន្ទរថា​និង​ធ្វើ​ការ​សំណេះសំណាលល​ចប់ ឯក​ឧត្តម​រដ្ឋ​មន្រី្ត ក៏​បាន​ធ្វើ ការ​ចែក​ពាន​រង្វាន់​ស្រាវ​ជ្រាវ និង​សញ្ញា​បត្រ​ជូន​ដល់​និស្សិត​ជ័យ​លាភី​លើ​វេទិកា​ដែល​ស្ថិត​នៅ​ក្នុង​បរិយាកាស​រីក​រាយ​និង​ស្និទ្ធស្នាល​ក្រៃ​លែង។

facebookgoogle_pluslinkedinmail
This entry was posted in News & Events, Uncategorized. Bookmark the permalink.