ទស្សន​កិច្ច​សិក្សា ទៅ​កាន់​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​សិរិ​រាជ នៃ​សាក​លវិទ្យា​ល័យ​ម៉ា​ហិ​ឌុល ប្រ​ទេស​ថៃ

facebookgoogle_pluslinkedinmail

​​               ដើម្បីបង្កើននូវពុទ្ធិនិងបទពិសោធន៍ថ្មី ក៏ដូចជាការផ្លាស់ប្តូរនូវចំណេះដឹងសកល និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិ និងមហាវិទ្យាល័យវេជ្ជសាស្ត្រសិរិរាជ នៃសាកលវិទ្យាល័យម៉ាហិឌុលប្រទេសថៃ ឲ្យកាន់តែជិតស្និទបន្ថែមទៀត។ សាកលវិទ្យាល័យអន្តរជាតិ នឹងរៀបចំដំណើរទស្សកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យម៉ាហិឌុល ប្រទេសថៃឡង់ដ៍ រយៈពេល​០២ យប់និង០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩-៣១ ខែ​ឧសភា ឆ្នាំ២០១៦។

លក្ខខណ្ឌការចូលរួម៖

  • និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • មានចំណេះដឹងភាសាអង់គ្លេសកម្រិតបង្គួរ
  • មានការអនុញ្ញាតិពីអាណាព្យាបាល
  • មានការអនុញ្ញាតិពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ ព្រឹទ្ធបុរស និងការិយាល័យពាក់ព័ន្ធ
  • គោរពតាមការចាត់តាំងរបស់គណៈកម្មការរៀបចំកម្មវិធី
  • និស្សិតត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពមិនតិចជាង ៦ខែ

ដំណើរកំសាន្តថ្ងៃបញ្ចប់ទស្សនកិច្ចសិក្សា៖

  • ទស្សនាសារៈមន្ទីរ មហាវិទ្យាល័យវេជ្ជសាស្ត្រសិរិរាជ
  • ​ផ្សារប្រទូណាម
  • ខេត្តឈុនបូរី​ (ឆ្នេរសមុទ្រផាតាយ៉ា)

ក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ ទស្សកិច្ចសិក្សាការីនឹងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ ថ្មីនិងបន្ថែមលើ៖​ ប្រព័ន្ធអប់រំវេជ្ជសាស្ត្រនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឧបករណ៍សិក្សា

ថ្មីៗ បង្កើតទំនាក់ទំនង និងឱកាសក្នុងការបន្តការសិក្សានៅបរទេស ​។

និស្សិតដែលមានបំណងចូលរួមក្នុងដំណើរខាងលើអាចមកទំនាក់ទំនងដាក់ពាក្យនៅ ការិល័យពត៌មាន នៃសាកលវិទ្យាល័យអន្តរជាតិ និងស្ថាប័នឧបសម្ព័ន្ធ អោយបានមុនថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។

Promotion Card

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងលោក វួច ពិសិដ្ឋ តាមទូរស័ព្ទ ០៨៧៩៨១១១១/០៩៦ ៤៨៩ ៨៨៥០ គេហទំព័រ www.iu.edu.kh ឬតាមបណ្តាញ fb: IU International University

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.