សិ​ក្ខា​សា​លា​កម្ពុជា​-​ជប៉ុន ស្តី​ពី “ការ​ព្យា​បាល​ជំងឺ និង​ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ប្រ​កប​ដោយ​ហេតុ​ផល”

facebookgoogle_pluslinkedinmail

សេចក្តីជូនដំណឹង

សា​កល​វិទ្យា​ល័យ អន្តរ​ជាតិ មាន​កិតិ្ត​យស​សូម​ជម្រាប​ជូន​ដំ​ណឹង​ដល់​និ​ស្សិត​ សាស្រ្តា​ចារ្យ វេជ្ជ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ឯក​ទេស​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា៖ ដើម្បី​អភិ​វឌ្ឍន៍​សមត្ថ​ភាព ប្រ​សិទ្ធិ​ភាព​ឱ្យ​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​បទ​ពិ​សោធន៍​ថ្មីៗ សា​កលវិទ្យ​ល័យ អន្តរជាតិ​  សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​កូ​បេ ប្រ​ទេស​ជប៉ុន បាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​អំពី Clinical Reasoning for Diagnosis of Diseases​ ដែលមានរយៈពេល ៥ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ទៅដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ ​នៅសាកលវិទ្យាល័យ អន្តរជាតិ  មាន​ការ​ចូល​រួម​ធ្វើបទ​បង្ហាញ​ដោយ​លោក​សាស្រ្តា​ចារ្យ​ Kentaro Iwata ដែលមានបទពិសោធន៍​ និង​ជំនាញ​ខ្ពស់​ មកពី​ សាកល​វិទ្យា​ល័យ​កូបេ ប្រ​ទេស​ជប៉ុន។​ សេច​ក្តីដូច​បាន​ជម្រាប​ជូន​ខាង​លើ សា​កល​វិទ្យា​ល័យ​  អន្តរជាតិ  សូម​គោរព​អញ្ជើញ​និស្សិត  សាស្រ្តា​ចារ្យ  វេជ្ជ​បណ្ឌិត​  វេជ្ជបណ្ឌិត​ឯកទេស​  ទាំង​អស់​ចូលរួម​កុំបីខាន។

 

បញ្ជាក់​៖       ​ 

សិក្ខាកាមត្រូវបង់ថ្លៃត្រឹមតែ ២០ ដុល្លារអាមេរិក                       ​                     -ចំនួនអ្នកចូលរួមមានកំណត់ត្រឹមតែ ៥០ នាក់ តែប៉ុណ្ណោះ

អត្តប្រយោជន៍៖

-លិខិតបញ្ជាក់ ០១​ ច្បាប់
-ទទួលបានការចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Kentaro Iwata
-ទទួលបាននូវវិធីសាស្ត្រថ្មីៗ ក្នុងវិភាគ និងការព្យាបាលជំងឺតាមបែបទំនើប

ការចុះឈ្មោះ ៖
-ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦
-ទូរស័ព្ទលេខ:០៨៧​ ៩៨​១ ១១១/០៩៦ ៤៨៩ ៨៨៥០
-Email: [email protected], [email protected]
Website: www.iu.edu.kh​ / Facebook: IU International University

siminar

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.