សេច​ក្តី​ជូន​ដំ​ណឹង​ស្តី​ពី​ការ​រៀប​ចំ​កម្ម​វិធី​ប្រ​កួត​ប្រ​ជែងរបស់​​ សា​​កល​​វិ​ទ្យា​​ល័យ Khon Kaen ប្រ​​ទេស​​ថៃ

facebookgoogle_pluslinkedinmail

សេច​ក្តី​ជូន​ដំ​ណឹង​សា​កល​វិទ្យា​ល័យ អន្តរ​ជាតិ​មាន​កិតិ្ត​យស​សូម​ជម្រាប​ជូន​ដំ​ណឹង​ដល់​និ​ស្សិត​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា​សា​កល​វិទ្យា​ល័យ Khon Kaen ប្រ​ទេស​ថៃ នឹង​រៀប​ចំ​កម្ម​វិធី​ប្រ​កួត​ប្រ​ជែង​មួយ​ស្ដីពី 1st Khon Kaen University’s International Challenge of Emergency Medicine and Relation Basic Science ( KKU ICEM) 2016 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០៤ ខែមេសា ឆ្នាំ២០១៦។ នេះជាកម្មវិធី ដែលមាននិស្សិតចម្រុះជាតិសាសន៍ចូលរួមប្រកួតប្រជែង ក្នុង​ការ​បង្ហាញ​សមត្ថភាពថ្នាក់តំបន់ ដោយផ្ដោតទៅលើ Basic Sciences, Clinical Knowledge and Clinical Skills.
លក្ខខណ្ឌនៃការចូលរួមៈ
• មួយក្រុមត្រូវមានសមាជិក ៤នាក់ និង គ្រូណែនាំ ១នាក់ (Medical Student)
• លិខិតបញ្ជាក់ការសិក្សា និង អត្តសញ្ញាណបណ្ណសិស្ស ថតចម្លង
• តម្លៃក្នងការចុះឈ្មោះចូលរួម ៤០០ $ / ១ក្រុម ដែលបានរួមបញ្ចូលទាំង ថ្លៃសណ្ឋាគារ អាហារ មធ្យោបាយធ្វើដំណើរក្នុងប្រទេសថៃ និងថ្លៃដំណើរកម្សាន្តក្នុងសាកលវិទ្យាល័យ Khon Kaen
សម្គាល់ៈ
– មានបេក្ខភាព ២ ក្រុម នឹងត្រូវបានជ្រើសរើសដើម្បីចូលរួមប្រកួតប្រជែងជា តំណាង IU
ចាប់ទទួលពាក្យតាំងពីថ្ងៃផ្សាយដំណឹងនេះដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥
ព័ត៌​មានបន្ថែមសូមទំនាក់ទំនងការិ.ទំនាក់ទំនងអន្តរជាតិទូរស័ព្ទលេខ:០៨៧ ៩៨១ ១១១/០៩៦ ៤៨៩ ៨៨៥០ ឬ Email: [email protected], [email protected]

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.