និស្សិត​​សាកល​​វិទ្យាល័យ​​អន្តរជាតិ​​ធ្វើ​​ទស្សន​​កិច្ច​​សិក្សា​​នៅ​​សាកល​​វិទ្យាល័យ ម៉ាហិឌុល ប្រទេសថៃ

facebookgoogle_pluslinkedinmail

នៅ​ថ្ងៃទី ២២-២៦ ខែកក្កដា ឆ្នាំ ២០១៣ និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​ចំនួន ៤៦ នាក់​បាន​ធ្វើ​ដំណើរទស្សនកិច្ចសិក្សា​ទៅ​កាន់សាកល​វិទ្យាល័យ​ម៉ាហេឌុល ​ព្រះរាជាណាចក្រ​ថៃ។

img_9844

ដំណើរ​ទស្សនកិច្ច​សិក្សា​អស់​រយៈពេល ៥ ថ្ងៃ នៅ​​សាកល​​វិទ្យាល័យ​​ម៉ាហេឌុល នេះ​​ធ្វើ​​ឡើង​​ក្នុង​គោល​​បំណង​​​​ផ្តល់​​ឱកាស​​ឲ្យ​​និស្សិត​​របស់​​សាកល​​វិទ្យាល័យ ​អន្តរជាតិ ​មាន​​ឱកាស​​ស្វែង​​យល់​​ពី​ការ​​សិក្សា​​ និង​ការ​អប់រំ​ របស់​ប្រទេស​ជិត​ខាង ​ពិសេស​សាកល​វិទ្យាល័យ​ម៉ាហេឌុល​នេះ​តែ​ម្តង។ ​សាកល​វិទ្យាល័យ​ម៉ាហេឌុល​ គឺ​ជា​សាកល​វិទ្យាល័យ​ដែល​ធំ​ជាង​គេ​តែ​​មួយ​គត់​របស់​ប្រទេស​ថៃ​ដែល​មាន​មហា​វិទ្យាល័យ​មុខ​ជំនាញ​ជា​ច្រើន ​បើក​​បណ្ដុះ​​​​បណ្ដាល​ដល់​និស្សិត​នៅ​ក្នុង​ប្រទេស​ក៏​ដូច​ជា​និស្សិត​ដែល​មក​ពី​ក្រៅ​ប្រទេស ជាពិសេសគឺមុខជំនាញលើវិស័យសុខាភិបាល  លើសពីនេះសាកលវិទ្យាល័យម៉ាហេឌុល ក៏មានមន្ទីរ​ពេទ្យ​ផ្ទាល់ខ្លួនផងដែរ ជាមន្ទីរពេទ្យសិរីរាជ ជាមន្ទីរធំតែមួយគត់របស់រដ្ឋដែលមានទីតាំងដ៏ធំទូលាយសម្រាប់ផ្តល់ឱកាសឲ្យ​និស្សិតបានចុះកម្មសិក្សាក៏ដូចជាមានឱកាសស្វែងយល់ពីបទពិសោធន៍លើមុខជំនាញរបស់ខ្លួនដែល​បានសិក្សា។ ហើយ​មន្ទីរ​ពេទ្យ​សិរីរាជ​រួមទាំងអស់​សាកលវិទ្យាល័យ​ម៉ាហេឌុល​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ចុះ​កិច្ច​ព្រមព្រៀង​​ជា​មួយ​សាកលវិទ្យាល័យ​អន្តជាតិ​ផង​ដែរ ដូចនេះ​ជា​មូលហេតុ​ងាយ​ស្រួល​ក្នុង​បញ្ជូន​និស្សិត​ទស្សន​កិច្ច​សិក្សា​ក៏​ដូច​ជា បន្ត​ការ​សិក្សា​ផង​ដែរ។

img_0359

ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតសាកលវិទ្យាល័យអន្តរជាតិ សម្រាប់​ថ្ងៃ​ដំបូង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សាកល​វិទ្យាល័យ​ម៉ាហេឌុល​បាន​ជួប​ជាមួយ​នឹង​និស្សិត​របស់​សាកល​វិទ្យាល័យ​ម៉ាហេឌុល​ក្នុង​ជំនួប​នេះ​ផង​ដែរ ក៏​ថា និស្សិត​របស់​សាកល​វិទ្យាល័យ​ម៉ាហេឌុល​មាន​ការ​រាក់ទាក់​ក៏​ដូច​ជា​ស្វាគមន៍​ដល់​និសិត្ស​របស់​មហា​វិទ្យាល័យ​អន្តរជាតិ​យ៉ាង​កក់​ក្តៅ ហើយ​ក្រៅ​ពី​នេះ​និស្សិត​របស់​សាកល​វិទ្យាល័យ​ម៉ាហេឌុល​ក៏​បាន​ធ្វើ​ការ​បង្ហាញ​នូវ​សមិត្ថផល​ជា​ច្រើន​ឆ្នាំ​របស់​សាកល​វិទ្យាល័យ​របស់​ខ្លួន​តាំង​ពី​កកើត​ដំបូង​រហូត​មក​ដល់​សព្វ​ថ្ងៃ​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ បន្ទាប់​ពី​ទទួល​បាន​បទ​បង្ហាញ​នេះ​ដែរ និស្សិត​សាកល​វិទ្យាល័យ​ម៉ាហេឌុល និង សាកល​វិទ្យាល័យ​អន្តរជាតិ​ក៏​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​គ្នា​នឹង​គ្នា​តាម​រយៈ​ការ​លេង​ហ្គេម​ប្លែកៗដើម្បី​បង្កើត​ភាព​ជិត​ស្និត​ក្នុង​នាម​ជា​និស្សិត​ដូច​គ្នា​ឲ្យ​កាន់​មាន​ចំណង​មិត្តភាព​កាន់តែ​ល្អ​ប្រសើរ។

img_0044

បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​សាកល​វិទ្យាល័យ​ម៉ាហេឌុល​មក​នៅ​ថ្ងៃ​បន្ទាប់​និស្សិត​របស់​សាកល​វិទ្យាល័យ​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរពេទ្យ​សិរីរាជ​ដែល​មាន​មន្ទីរពេទ្យ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ ក្រុង​និស្សិត​សាកល​វិទ្យាល័យ​អន្តរជាតិ​ចុះ​ផ្ទាល់​មន្ទីរពេទ្យ​ក៏​ដូច​ជា​បាន​ជួប​ជាមួយ​នឹង​សាស្រ្តាចារ្យ​របស់​មន្ទីរ​ពេទ្យ​សិរីរាជ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ព្យាបាល​សាស្រ្តាចារ្យ​របស់​មន្ទីរ​ពេទ្យ​សិរីរាជ​ក៏​បាន​បង្ហាញ​នៅ​ដល់​និស្សិត​របស់​មហា​វិទ្យាល័យ​អន្តរជាតិ នៅ​ផ្នែក​នីមួយៗ​របស់​មន្ទីរ​ពេទ្យ​ក៏​ដូចជា ប្រភេទ​អ្នក​ជំងឺ​ស្ថានភាព​របស់​អ្នក​ជំងឺ​ដើម្បី​ផ្តល់​ជា​បទ​ពិសោធន៍​ដល់​និស្សិត​ជំនួយ​ដល់​ការ​សិក្សា​នៅ​ថ្ងៃ​ក្រោយ។

img_0744

ជា​ចុង​ក្រោយ​ក្រុមនិស្សិតរបស់មហាវិទ្យាលអន្តរជាតិ ចុះ​ទស្សនកិច្ច​នៅ​មហា​វិទ្យាល័យ ឱសថ​សាស្រ្ត ជា​មហា​វិទ្យា​មួយ​នៃ​មហា​វិទ្យា​មហា​ម៉ាហេឌុល ឃើញ​ក្នុង​ដំណើ់រ​ទស្សន​កិច្ច​នៅ​មហាវិទ្យាល័យ ឱសថ​សាស្រ្ត​នេះ​ដែរ និស្សិត​របស់​សាកល​វិទ្យាល័យ​អន្តរជាតិ ត្រូវ​បាន​សាស្រ្តាចារ្យ​នៃ​មហាវិទ្យាល័យឱសថសាស្រ្ត បង្ហាញនៅថ្នាក់រៀននីមួយៗ របស់មហាវិទ្យាល័យ សកម្មភាព​នៃ​ការ​សិក្សា​របស់​និស្សិត លទ្ធផល​ដែល​ផល​បាន​ពី​និស្សិត​ផ្នែក​ឱសថ រួម​ទាំង​បទ​បញ្ជា​នៃ​មហា​វិទ្យាល័យ​ក៏​ដូច​ជា​សេវាកម្ម​ផ្សេងៗដែល​មហា​វិទ្យាល័យ​មាន។ គួរ​បញ្ជាក់ផងដែរ ក្នុងដំណើរទស្សនកិច្ចខាងលើនិស្សិតទាំង ៦៦ នាក់នេះគឺមាននិស្សិតដែលសិក្សាផ្នែក រោគកុមារ ផ្នែកឱសថ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវេជ្ជសាស្រ្តទូទៅ ទទួលបាននៅបទពិសោធន៍ថ្មីៗពិមហាវិទ្យាល័យរបស់ប្រទេសជិតខាងនេះគឺជាជោគជ័យជាលើកទី ២ បន្ទាប់យើងបានធ្វើដំណើរទស្សនកិច្ចម្តងរួមហើយកាលពីឆ្នាំមុនកន្លងដែលមហាវិទ្យាល័យអន្តរជាតិ​ធ្លាប់ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យសិរីរាជ ប៉ុន្តែមិនបានទៅដល់សាកលវិទ្យាល័យម៉ាហេឌុលនោះទេ ក៏ប៉ុន្តែលើកនេះយើងបានរៀបចំឲ្យនិស្សិតបានទៅសាកលវិទ្យាល័យម៉ាហេឌុលផងដែរ៕

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.