ឯក​ឧត្តម N G Sitlhou លេ​ខា​ទី​មួយ​នៃ​ស្ថាន​ទូត​ឥណ្ឌា​ធ្វើ​ទស្សន​កិច្ច​សា​កល​វិ​ទ្យា​ល័យ​អន្ត​រ​ជាតិ (IU)

facebookgoogle_pluslinkedinmail

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥ ឯក​ឧ​ត្តម N G Sitlhou លេ​ខា​ទី​មួយ​នៃ​ស្ថាន​ទូត​ឥណ្ឌា​ប្រ​ចាំ ទី​ក្រុង​ភ្នំពេញ បាន​អញ្ជើញ​មក​ធ្វើ​ទស្សន​កិច្ច​នៅសា​កល​វិទ្យា​ល័យ​អន្តរ​ជាតិ (IU) ដើម្បី​ពិនិត្យ​មើល៍​លើ​គម្រោង​បង្កើត​ប្រព័ន្ធ Tele-Medicine នៅ​មន្ទីរ​ពេទ្យ​សាក​លវិទ្យា​ល័យ​អន្តរជាតិ​សែន​សុខ និង Tele-Education នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ។ ដំណើរទស្សន​កិច្ច​នេះ ត្រូវ​បាន​ទទួល​ស្វា​គមន៍​យ៉ាង​កក់ក្តៅ ដោយលោកជំទាវ អ៊ុក រ៉ាវីន សាកល​វិទ្យាធិ​ការរង ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត នេត បារ៉ុម សាកលវិទ្យាធិការរង និងលោក វួច ពិសិដ្ឋ អនុ​ប្រធាន​ការិយា​ល័យ​ទំនាក់​ទំនង​អន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន សុខ រាជ​ធានី​ភ្នំ​ពេញ​។

ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំផ្នែក​សុខាភិបាល និង​ប្រព័ន្ធអប់រំ​ជំ​នាញទូ​ទៅ នៅ​ប្រ​ទេស​កម្ពុ​ជា​សាកលវិទ្យាល័យអន្តរជាតិ បាននឹង​កំពុងប្រឹង​ប្រែងដើម្បី​បង្កើត​ប្រព័ន្ធTele-Medicine នៅ​មន្ទីរ​ពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ និងTele-Education នៅសាកលវិទ្យាល័យអន្តរជាតិ ដោយ​សហការជាមួយរដ្ឋាភិបាលប្រទេសឥណ្ឌា​ ក្នុងន័យ​ពង្រឹង​គុណ​ភាព​អប់រំ​ទាំង​ផ្នែក​សុខា​ភិ​បាល​និងជំនាញក្រៅពីវិស័យសុខាភិបាល ដើម្បីផ្តល់ទាំងចំណេះដឹង និងចំណេះធ្វើដល់ប្អូនៗ និស្សិតដែលសសរទ្រូងដ៏រឹងមាំរបស់ជាតិនាពេលអនាគត។

តើ​ប្រព័ន្ធTele-Medicine គឺជាអ្វី? ប្រព័ន្ធTele-Medicine គឺជា​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទូរ​គម​នា​គមន៍ចុង​ក្រោយ ដែលមាន​សក្តា​នុពល​ខ្ពស់​ក្នុងការផ្តោះ​ប្តូរព័ត៌​មាន​សុខភាព និង​ការ​ផ្តល់​នូវ​សេ​វា​កម្មថែរក្សាសុខភាពតាមរយៈ​Geographic។

តើប្រព័ន្ធTele-Education គឺជាអ្វី? ប្រព័ន្ធTele-Education ក៏ជា​អប់រំ​បែបទាន់​សម័យ​នឹង​មាន​ប្រ​សិទ្ធិភាពខ្ពស់ក្នុង​ការផ្តល់ចំណេះដឹង​លើជំនាញ​ទូទៅ តាមរយៈ Video Conference ពី​សក​ល​វិទ្យា​ល័យល្បីដែល​ដៃគូនៅ​ឯនាយ​សមុទ្រ​។

0502

0103   04  06 07

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.