ព័ត៌​មាន​ស្តី​ពី​កិច្ច​ប្រ​ជុំ​ព្រឹទ្ធ​បុរ​ស​ម​ហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​លើក​ទី​៤ នៅ​ប្រ​ទេស​ហ្វី​លី​ពី

facebookgoogle_pluslinkedinmail

បណ្តាញសាកលវិទ្យាល័យវេជ្ជសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ (Asean Medical Schools Network) បានបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៥ ដែលប្រារព្ធឡើងនៅសាកលវិទ្យាល័យហ្វីលីពីន នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣-២៤ ខែមិថុនា ឆ្នាំ ២០១៥។

ក្នុងកិច្ចប្រជុំនេះ សាកលវិទ្យាល័យហ្វីលីពីន (University of Philippine) បាដើរតួនាទីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ ដោយមានបណ្តាសាកលវិទ្យាល័យដែលជាសមាជិកចូលរួមមានដូចជា៖

  1. សាកលវិទ្យាល័យអន្តរជាតិ International University (ប្រទេសកម្ពុជា)
  2. សាកលវិទ្យាល័យហ្វីលីពីន University of Philippine (ប្រទេសហ្វីលីពីន)
  3. សាកលវិទ្យាល័យម៉ាហ៊ិឌុល Mahidol University (ប្រទេសថៃ)
  4. សាកលវិទ្យាល័យម៉ាឡេយ៉ា University of Malaya (ប្រទេសម៉ាឡេស៊ី)
  5. សាកលវិទ្យាល័យវេជ្ជសាស្ត្រឥណ្ឌូនេស៊ី University of Medicine Indonesia     (ប្រទេសឥណ្ឌូនេស៊ី)
  6. សាកលវិទ្យាល័យព្រុយណេ University of Brunei Darussalam (ប្រទេសព្រុយណេ)
  7. សាកលវិទ្យាល័យជាតិសិង្ហបូរី National University of Singapore (ប្រទេសសិង្ហបូរី)
  8. សាកលវិទ្យាល័យវេជ្ជសាស្ត្រម៉ាន់ឌេឡេ University of Medicine, Mandalay     (ប្រទេសភូមា)

ក្នុងកិច្ចប្រជុំនេះ សមាជិកនៃសាកលវិទ្យាល័យទាំងអស់ក្នុងតំបន់ បានយល់ព្រម និងសម្រេចបានលទ្ធផលមានដូចជា៖

  1. បង្កើតបានជាច្បាប់កំពូល
  2. គណៈកម្មការប្រតិបត្តិ
  3. គណៈកម្មការជំនាញ ដែលបម្រើឲ្យវិស័យចំនួន ០៤ គឺ

-គណៈកម្មការសន្និសិទលើវិស័យអប់រំ
-គណៈកម្មការសិក្សា និងស្រាវជ្រាវ
-គណៈកម្មការផ្លាស់ប្តូរនិស្សិតនិងសាស្ត្រាចារ្យ
-គណៈកម្មការវាយតម្លៃលើសមាជិកភាព

ក្នុង​ស្មា​រតី​នៃ​កិច្ច​ប្រ​ជុំ​នេះ យើង​មាន​ជំ​នឿ​យ៉ាង​មុត​មាំ​ថា ការ​បណ្តុះ​បណ្តាល​លើវិ​ស័យសុខា​ភិបាល​​កាន់តែរីកចម្រើនប្រកបដោយភាពជឿទុកចិត្តគ្នារវាងប្រទេសនៅក្នុងតំបន់ ម៉្យាង​វិញ​ទៀត​លំហូរនៃការផ្លាស់ប្តូរនិស្សិតពីសាកលវិទ្យាល័យមួយទៅកាន់សាកលវិទ្យាល័យមួយទៀត ក៏កាន់តែកើនឡើងផងដែរ៕

11647137_484622888369464_1081929586_n11289901_484622908369462_716913849_n 11651076_484622898369463_1679276613_n 11651115_484622905036129_717812498_n 11651345_484622901702796_2083001140_n 11653299_484622911702795_1277882891_n 11657337_484622895036130_705552833_n

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.