ក្រុម​​និ​ស្សិត​​សា​លា​​ពេទ្យ ​IU ទ​ទូច​​ស្នើ​​សុំ​​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​​អន្ត​រាគ​មន៍​​ទៅ​​ក្រ​សួង​សុ​ខា​ភិ​បាល

facebookgoogle_pluslinkedinmail

86145d32-7863-45bf-a82f-e34857b46ea3 dcab152a-a06a-4d42-b7de-76f3b1f2e06e

រាជ​ធា​នី​​ភ្នំ​ពេញ ​៖ ​បន្ទាប់​​ពី​​អស់​សង្ឃឹម​​រង់​ចាំ​ជិត​​មួយ​​ឆ្នាំ​​កន្លង​​មក ក្រុម​​និ​ស្សិត​​ពេទ្យ​​នៃ​សា​កល​វិទ្យា​ល័យ​​អន្តរ​ជាតិ​ (IU) ដែល​​ប្រ​ឡង​ចេញ​​កាល​ពី​​ខែ​​មិថុនា ​២០១៤ បាន​​អំ​ពាវ​នាវ​​ទ​ទូច​​ស្នើ​​សុំ​ដល់​​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ក្រសួងសុខាភិបាល ឲ្យ​បញ្ចេញ​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ ដើម្បី​មានឱកាស​ប្រឡង​ចូល​ក្រប​ខណ្ឌ​ក្រសួងសុខាភិបាល ដែល​នឹង​ប្រព្រឹត្តិ​នា​ខែកក្កដា ២០១៥ ​ខាង​មុខ​នេះ គឺ​ដើម្បី​​មាន​លទ្ធភាព​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ទាំងអស់​ គ្នា​។

ក្រុម​និស្សិត​ដែល​ទទូច​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី តំណាង​ឲ្យ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មន្ទីរពិសោធន៍​ជំនាន់​ទី​៣ និង​ជំនាន់​ទី​៤ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ឆ្មប​ជំនាន់​ទី​៤ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក​ជំនាន់​ទី​៥ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​រង​គិលានុបដ្ឋាក​ជំនាន់​ទី​៧ ប្រមាណ​ជិត ៣០០​នាក់ បាន​រៀបរាប់​ប្រាប់​ថា ពួក​គេ​បាន​ចូល​រៀន​នៅ​សាលា​នេះ តាម​និយាម​របស់​ក្រសួង​យ៉ាង​ត្រឹមត្រូវ គឺ​បាន​ប្រឡង​ចូល​រៀន​ច្បាស់លាស់ ដោយ​មានការ​ចូលរួម​ពី​ក្រ​សួ​ង​អប់រំ យុវជន និង​កីឡា និង​មាន​បញ្ជី​ឈ្មោះ​ទទួលស្គាល់​ចូល​រៀន​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​។ បន្ទាប់​មក​ពួក​គេ​បាន​ខិតខំ ប្រឹង​ប្រែង​រៀន​នៅ​ក្នុង​សាលា និង​ចុះ​អនុវត្ត​ជាក់ស្តែង​តាម​មន្ទីរពេទ្យ រហូត​ដល់​បាន​ចប់​សព្វគ្រប់​តាម​កម្មវិធី​សិក្សា​។

ជា​ចុង​ក្រោយ ពួក​គេ​បាន​ប្រឡង​ចេញ​កាលពី​ខែមិថុនា ២០១៤ មុន​ម្ល៉េះ ហើយពី​មួយ​ខែ​ទៅ​មួយ​ខែ ចេះ​តែ​រង់ចាំ​លទ្ធផល​នៃ​ការ​ប្រឡង​ចេញ​នេះ តែ​សាលា​​ប្រាប់​ថា សូម​រង់ចាំ មិន​ទាន់​បាន​លទ្ធផល​ពី​ក្រ​សួ​ង​សុខាភិបាល ធ្វើ​ឲ្យ​ពួក​គេ​បាត់​ឱកាស​ប្រឡង​ចូល​ក្រប​ខណ្ឌ​ក្រសួងសុខាភិបាល​ឆ្នាំ​មុន​ ម្តង​ហើយ និង​មួយ​ចំនួន​ទៀត ក៏​បាន​បាត់បង់​ឱកាស​ការងារ​នៅ​តាម​ស្ថាប័ន​ផ្សេង​ៗ​ទៀត​។

តំណាង​និស្សិត​បញ្ជាក់​ថា មិន​ត្រឹមតែ​ប្រឡង​ចូល​ទេ​ នៅ​ក្នុង​ការ​ប្រឡង​ចេញ ក៏​មានការ​អនុញ្ញាត និង​ចូលរួម​ពី​តំណាង​ក្រ​សួង​​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​ក្នុង​ការ​ត្រួតពិនិត្យ​ផង​ដែរ​។ ចំពោះ​បញ្ហា​ខាងលើ​នេះ​ មួយ​រយៈ​មុន​នេះ និស្សិត​បាន​ជម្រុញ​សាលា​យ៉ាង​ខ្លាំង រហូត​ដល់​សាលា​យល់​ព្រម​​ជូន​តំណាង​និស្សិត​ទៅ​ជួប​មន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រ​សួ​ង​សុខាភិបាល​ដែល​ទទួល​បន្ទុក​កិច្ចការ​ប្រឡង​នេះ​។

ប្រភពមកពី៖ កោះសន្តិភាព

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.