សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែមលើក​ទី​២​​ស្តី​ពី ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង នឹង​កាល​បរិ​ច្ចេទ​ប្រ​ឡង​ចេញ​​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល

facebookgoogle_pluslinkedinmail

យោង៖
សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែម​លេខ ០០៤/១៥ គបជ ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ សម័យ​ប្រ​ឡង​ថ្ងៃ​ទី​២៤-២៥ ខែ​មករា ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល។
សេច​ក្តី​ជូ​ន​ដំ​ណឹង​លេខ ០៩៩ គបជ ចុះ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ស្តី​ពី​ការ​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុងវិស័យ​សុខា​ភិបាល សម្រាប់​ឆ្នាំ​២០១៥។

គណៈ​កម្មា​ធិការ​ប្រ​ឡង​ថ្នាក់​ជាតិ សម្រាប់​ការបណ្តុះ​បណ្តាល​ក្នុងវិស័យ​សុខាភិបាល​សូមជម្រាប​ដល់គណៈ​គ្រប់​គ្រង​គ្រឹះស្ថានបណ្តុះបណ្តាល​វិស័យ​សុខាភិបាល និង​បេក្ខជន-​បេក្ខនារី​ទាំងអស់​ឱ្យបាន​ជ្រាប​ថាគណៈក​ម្មាធិ​ការ​​ប្រឡងថ្នាក់ជាតិសូម​ធ្វើការ​ផ្លាស់ប្តូរមណ្ឌល និងកាលបរិច្ឆេទ​នៃការប្រឡងចេញ​ថ្នាក់ជាតិ ផ្នែក​ទ្រឹស្តី​សម្រាប់​ឆ្នាំ២០១៥ នៅ​តាមគ្រឹះ​ស្ថានបណ្តុះ​បណ្តាលវិស័យ​សុខាភិបាល ទៅតាម​ព័ត៌មានដូចខាងក្រោម៖

I-សម្រាប់ការប្រឡងផ្នែកទ្រឹស្តី

១.១.សម័យ​ប្រ​ឡង ៖ ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៥ ចាប់ពីម៉ោង ១៥:០០នាទី តទៅ
១.២.មណ្ឌល​ប្រ​ឡង ៖ សាលា​បច្ចេក​ទេស​ថែ​ទាំវេជ្ជ​សាស្ត្រ នៃ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ កុំបីអាក់ខានឡើយ។

អាស្រ័យ​ហេតុនេះ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បេក្ខជន បេក្ខនារី ទាំង​អស់​ជ្រាប​ជា​ព័ត៌​មាន។
10921924_10202591297224223_449949371_n[1]

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.