សេច​ក្តី​ជូន​ដំ​ណឹង ស្តី​ពី​វគ្គ​​បណ្តុះ​ប​ណ្តាល​អ្នក​ឯក​ទេស​ព្យា​បាល​និង​ថែ​ទាំ​អ្នក​ជម្ងឺ​តម្រង​នោម

facebookgoogle_pluslinkedinmail

iu-main-campus

សា​​កល​វិទ្យាល័យ អន្តរជាតិ មានកិត្តិយស សូមជម្រាបដំណឹងដល់និស្សិត វេជ្ជបណ្ឌិត ,វេជ្ជ​បណ្ឌិត​ឯកទេស និងអ្នកឯកទេស ដែល​កំ​ពុង​បំ​រើ​ការ​​នៅ​ក្នុង​សេ​វា​លាង​ឈាម​​ទាំង​អស់​ជ្រាប​ថា៖ដើ​ម្បី​អភិ​វឌ្ឍន៍​សម​ត្ថ​ភាព និង​ប្រ​សិទ្ឋ​ភាព​ក្នុង​ការ​ព្យា​បាល និង​ថែ​ទាំ​អ្នក​ជម្ងឺ​តម្រង​នោម សា​កល​​វិទ្យា​​ល័យ​​បាន​​សហ​​ការ​​ជា​​មួយ​​អង្គ​​ការ​​ក្រុម​​ប្រឹ​​ក្សា​​ជំ​​នួយ​​ជប៉ុន សម្រាប់​បង្កើត​​ប្រ​ព័ន្ឋ​​អ្នក​​ឯក​ទេស​​លាង​​ឈាម​​នៅ​​កម្ពុជា ​(Japan Assistance Council of Establishing Dialysis Specialist System in Cambodia-JAC-DSC) រៀប​ចំនូវ​វគ្គបណ្តុះបណ្តាល អ្នកឯកទេសព្យាបាល និង​ថែ​ទាំ​អ្នក​ជម្ងឺ​តម្រង​នោម​ដែល​នឹងប្រពឹត្តិទៅនៅថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៥ តាម​លក្ខ​ខណ្ឌ​ដូច​ខាងក្រោម៖

  • ចំនួនអ្នកចូលរួមៈ មិនលើសពី ៣០នាក់
  • ចំនួនម៉ោងសិក្សាៈ ៦០ ម៉ោង
  • លក្ខខណ្ឌជ្រើសរើសៈ
    • សិក្ខាកាមត្រូវជានិស្សិតវិទ្យាសាស្ត្រសុខាភិបាល ជាវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ឬអ្នកឯកទេសដែលកំពុងបម្រើការ ក្នុងសេវាលាងឈាម
    • ត្រូវចេះភាសាអង់គ្លេសបង្គួរ។
  • សាស្ត្រាចារ្យបណ្តុះបណ្តាលៈ សាស្ត្រាចារ្យជប៉ុនសុទ្ឋ ។
  • ថ្លៃសិក្សាៈ ២០ ដុល្លារសម្រាប់សិក្ខាកាមម្នាក់។
  • ជំនាញបណ្តុះបណ្តាល
    • Dialysis
    • Clinical Engineering
    • DM and CKD Diet Therapy
  • អត្ថប្រយោជន៍ពិសេសៈ ក្រោយបញ្ចប់ការសិក្សា សិក្ខាកាម ០២រូប នឹងត្រូវបានជ្រើសរើសទៅសិក្សាបន្តនៅប្រទេសជប៉ុន រយៈពេលពី២ ទៅ ៤សប្តាហ៍ ដោយភាគីជប៉ុនជាអ្នកចេញថ្លៃធ្វើដំណើរ ស្នាក់នៅ និងអាហារ ក្នុងកំឡុងពេលសិក្សា។
  • សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង
    • លោក វួច ពិសិដ្ឋ ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអន្តរជាតិ តាមទូរស័ព្ទលេខ ០៩៦ ៤៨៩ ៨៨ ៥០។
    • ការិយាល័យព័ត៌មាននៃសាកលវិទ្យាល័យ អន្តរជាតិ តាមអាសយដ្ឋានលេខ ៨៩-៩៥ ផ្លូវ​១៩៨៤/១០១១ ស. ភ្នំពេញថ្មី ខ. សែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទៈ ០២៣៨៨១៦២៣។
  • កាលបរិច្ឆេទឈប់ទទួលចុះឈ្មោះ ត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥។

    សូមចូលទៅកាន់គេហទំព័រ៖​ ​ www.cambodia-dialysis.com

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.