សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែម​ស្តី​ពី ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល

facebookgoogle_pluslinkedinmail

យោង៖ សេច​ក្តី​ជូន​ដំ​ណឹង​លេខ ០៩៩ គបជ ចុះ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្តី​ពី​ការ​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល សម្រាប់​ឆ្នាំ២០១៥។

គណៈ​កម្មា​ធិ​ការ​ប្រ​ឡង​ថ្នាក់​ជាតិ សម្រាប់​ការ​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខា​ភិបាល​សូម​ជម្រាប​ដល់​គណៈ​គ្រប់គ្រងគ្រឹះស្ថាន​បណ្តុះ​​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល នឹង​បេក្ខ​ជន​-បេ​ក្ខនារី​ទាំង​អស់​ឱ្យ​បាន​ជ្រាប់​ថា គណៈ​កម្មា​ធិការ​ប្រ​ឡង​ថ្នាក់​ជាតិ​សូម​ធ្វើការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​ចេញ​ថ្នាក់​ជាតិ ​ផ្នែកទ្រឹស្តីសម្រាប់​ឆ្នាំ២០១៥ នាសម័យ​ប្រឡងថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៥ ពី​សា​លា​បច្ចេក​ទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យា​ល័យវិទ្យាសាស្រ្ត​សុខាភិបាល មកអាគារ សម្តេច​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញវិញ។ សូម​បេក្ខជន​-បេក្ខនារី​ទាំង​អស់ មកពិនិត្យប្លង់នៃបន្ទប់ប្រឡង​នៅមណ្ឌលសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ នា​ថ្ងៃ​ទី២២​-​២៣​ ខែមករា ឆ្នាំ២០១៥ កុំ​បី​អាក់​ខាន​ឡើយ។

1653625_10202510023672435_6205847756542103569_n

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.