សេចក្តី​ជូន​ដំណឹង​ស្តី​អំពី ថ្នាក់​បន្ត​បរិញ្ញា​បត្រ​ចូល​រៀន​ឆ្នាំ​ទី៣ នៅសាកល​វិទ្យាល័យ​ អន្តរ​ជាតិ ឆ្នាំ​សិក្សា​ ២០១៤​-​២០១៥

facebookgoogle_pluslinkedinmail

iu-main-campus

ក្នុងឆ្នាំ​សិក្សា ២០១៤-២០១៥ នេះ សាកលវិទ្យាល័យ​ អន្តរជាតិ មាន​កិត្តិយស​ជម្រាប​ជូន​ដល់និស្សិត​ទាំងអស់​​ជ្រាបថា៖​ និស្សិត​ដែលមាន​សញ្ញា​បត្រ បរិញ្ញា​បត្រ​ បរិញ្ញា​បត្ររង​ ឬ​មានលទ្ធផល​ប្រលង​ជាប់​ដោយ​ជោគជ័យ​បរិញ្ញាប័ត្រ​រង​លើ​ជំនាញ​ណា​មួយ អាច​បន្ត​ចូល​រៀន ឆ្នាំទី៣ ដោយ​ស្វ័យ​ប្រវត្តិ​ លើ​ជំនាញ​ដូចខាង​ក្រោម៖

១. អប់រំសុខភាព
២. សុខភាពសហគមន៍
៣. សុខភាពបរិស្ថាន
៤. គ្រប់គ្រង​បរិស្ថាន

និស្សិត​ដែលមាន​សញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ,ឆ្មប ,វិទ្យុ​សាស្រ្ត , ព្យា​បាល​ដោយ​ចលនា,​ វិទ្យាសាស្រ្ត​សត្វ ,វេជ្ជ​សាស្រ្តសត្វ មន្ទីរពិសោធន៍ ,ជីវ​បច្ចេកវិទ្យា​, វិទ្យាសាស្រ្ត​គីមី​ចំណីអាហារ ​អាចបន្តចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ជំនាញ អនាម័យ និង​អេពីឌឹមីសាស្រ្ត ។ល។

កាល​បរិច្ឆេទ​ចូលរៀន៖ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៥

ព័ត៌មាន​លំអិត​ សូម​ទំនាក់ទំនងមកការិយាល័យ ព័ត៌មាន និងចុះឈ្មោះ​ នៃ​សាកល​វិទ្យាល័យ អន្តរជាតិ តាមអាសយដ្ឋានដូចខាងក្រោម៖

អគារ ៨៩-៩៥ ផ្លូវ ១៩៨៤ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទូរស័ព្ទៈ ០២៣ ៨៨ ១៦២៣, ០១៧ ៩២ ៦៩៦៩

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.