សាកលវិទ្យាល័យអន្តរជាតិរៀបចំពីធីផ្សព្វផ្សាយអំពី ក្រម​សីលធម៌គ្រូពេទ្យ

facebookgoogle_pluslinkedinmail

12

13

កាលពីថ្ងៃទី ០៥​ ខែ ធ្នូ ឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យអន្តរជាតិ សាខាភ្នំពេញ បានរៀបចំកម្មវិធីសំណេះសំណាលរវាងគណៈគ្រូពេទ្យខ្មែរ ជាមួយនិសិ្សតវេជ្ជសាស្ត្រ ដើម្បីធ្វើការផ្សព្វផ្សាយ និងការយល់ដឹងលើកតព្វកិច្ចរបស់និស្សិតចំពោះគណៈគ្រូពេទ្យ។

ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត បារ៉ុម សាកលវិទ្យាការរងនៃសកលវិទ្យាល័យអន្តរជាតិ។វាគ្មិនកិត្តិយសកនុងពិធីនោះមានសាស្ត្រាចារ្យ ឡាំ អេងហួ អនុប្រធានគណៈគ្រូពេទ្យកម្ពុជា និង សាស្ត្រាចារ្យ Michel EVREUN មកពីសាធារណរដ្ឋកូរ៉េ ។

ក្នុងមតិស្វាគមន៍ របស់លោក នេត បារ៉ុម សាកលវិទ្យាការរងនៃសាកលវិទ្យាល័យអន្តរជាតិបានមានប្រសាសន៍ថា វិជ្ជាជីវៈពេទ្យមិនអាចសិ្ថតហ្នឹងថ្កល់បានទេ ហើយគណៈគ្រូពេទ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀត ចំណេះដឹងដែលទទួលបានពីសាលា ក៏ត្រូវតែខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីតាមឲ្យទាន់បច្ចេកទេសថ្មី និងការវិវឌ្ឍន៍នៃជំងឺផងដែរ។

សាស្ត្រាចារ្យ ឡាំ អេងហួ ​បានលើកឡើងថា បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងចេញទៅប្រកបការងាររៀងៗខ្លួន។ ខ្លះជាបុគ្គលិកនៅសា្ថប័នរដ្ឋ ខ្លះជាបុគ្គលិកនៅសា្ថប័នឯកជន ឬខ្លះទៀតប្រកបរបរផ្ទាល់ខ្លួន។ ទោះបីជារបរក្នុងរូបភាពណាក៏ដោយក្នុងនាមយើងជាគ្រូពេទ្យ យើងត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវក្រមសីលធម៌ តាមដែលមានចែងក្នុងច្បាប់ស្តីពីក្រមសីលធម៌គ្រូពេទ្យ ដើមីរក្សាឲ្យបាននូវតម្លៃ កិត្តិយសក្នុងនាមជាគ្រូពេទ្យខ្មែរ។

និស្សិតដែលបានចូលរួមក្នុងពីធីនេះ បានសំដែងនូវក្តីរីករាយ និងសាទរចំពោះការរៀបចំនេះដែលបានផ្តល់នូវចំណេះដឹងបន្ថែមទៀតអំពីកាតព្វកិច្ចនិងក្រមសីលធម៌របស់គ្រូពេទ្យក្នុងការប្រកបវិជ្ជាជីវៈ។ អនាគតវេជ្ជបណ្ឌិតមួយរូបបានបញ្ជាក់ថាៈ ក្នុងនាមជគ្រូពេទ្យយើងត្រូវមានគុណតម្លៃ៣យ៉ាង ១​. សមត្ថភាព (Competence) ២. ករុណាធម៌ (Compassion) និងទី៣. ស្វ័យតភាព(Autonomy/Self-determination)។ លើសពីនោះគ្រូពេទ្យត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធមនុស្ស ទើបជាគ្រូពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដ៕

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.