អាហារូបករណ៍វិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៤ ២០១៥ នៅសាកលវិទ្យាល័យ អន្តរជាតិនិងវិទ្យាស្ថានបូលីណូ ខេត្តកំពង់ឆ្នាំង

facebookgoogle_pluslinkedinmail

ដើម្បីអបអរសាទរខួប ១២ ឆ្នាំ របស់សាកលវិទ្យាល័យ អន្តរជាតិ (១៦-១២-២០០២ ដល់ ១៦-១២-១៤) សាកលវិទ្យាល័យ អន្តរជាតិ សម្រេចផ្តល់អាហារូបករណ៍ ដល់ប្អូនៗនិសិ្សតចំនួន ១០០% សម្រាប់ជំនាញ និងចំនួន ដូចខាងក្រោម ៖

១- សាកលវិទ្យាល័យ អន្តរជាតិ ទីតាំងភ្នំពេញ ៖

– ថ្នាក់វេជ្ជបណ្ឌិត                                     ២០ នាក់

– ថ្នាក់ឱសថការី                                      ១៥ នាក់

– ថ្នាក់ទន្តបណ្ឌិត                                     ១៥ នាក់

– ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក               ១៥ នាក់

– ថ្នាក់បរិញ្ញាបត្រឆ្មប                                ១០ នាក់

– ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណះ   ១០ នាក់

២- វិទ្យាស្ថានបូលីណូ នៃសាកលវិទ្យាល័យ អន្តរជាតិ ខេត្តកំពង់ឆ្នាំង ៖

– ថ្នាក់ឱសថការី                                      ១០ នាក់

– ថ្នាក់ទន្តបណ្ឌិត                                     ១០ នាក់

– ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក               ១០ នាក់

– ថ្នាក់បរិញ្ញាបត្រឆ្មប                               ១០ នាក់

 

និសិ្សតដែលមានបំណងទទួលយកអាហារូបករណ៍នេះ ត្រូវរុះរាន់មកដាក់ពាក្យនៅសាកលវិទ្យាល័យ អន្តរជាតិ ឬ នៅវិទ្យាស្ថានបូលីណូ ខេត្តកំពង់ឆ្នាំង ឲ្យបានមុនថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤ វេលាម៉ោង 17:00 នាទី ។

* លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍ ៖

១-   ត្រូវជ្រើសរើសសាកលវិទ្យាល័យ អន្តរជាតិ ឬ វិទ្យាស្ថានបូលីណូ ក្នុងអាទិភាពទី ១ ហើយប្រឡង​ចូលរៀន​ថ្នាក់ជាតិជាប់។

២-   និសិ្សតត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសន៍ A ឬ B ឬ C ។

៣-   ត្រូវទិញពាក្យចុះឈ្មោះ តម្លៃ ១០ ដុល្លារ អាមេរិក ។

                                                                                                      សូមអរគុណ

facebookgoogle_pluslinkedinmail
This entry was posted in Uncategorized. Bookmark the permalink.