កម្មវិធីទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យ មហាសៈរៈខាំប្រទេសថៃឡង់ដ៍

facebookgoogle_pluslinkedinmail

04

ដើម្បីបង្កើននូវពុទ្ធិនិងបទពិសោធន៍ថ្មី ក៏ដូចជាការផ្លាស់ប្តូរនូវចំណេះដឹងសកល សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំដំណើរទស្សកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យមហាសៈរៈខាំ ឋិតនៅក្នុងស្រុកកាន់តៈរៈវិឆ័យ ខេត្តមហាសៈរៈខាំ ប្រទេសថៃឡង់ដ៍ រយៈពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ មករា ឆ្នាំ២០១៥។

លក្ខខណ្ឌចូលរួម៖

  • ជានិស្សិតជំនាញឱសថសាស្ត្រ នៅសាកលវិទ្យាល័យអន្តរជាតិ និងស្ថាប័នឧបសម្ព័ន្ធ
  • មានចំណេះដឹងភាសាអង់គ្លេសកម្រិតបង្គួរ
  • ត្រូវបង់ថ្លៃចូលរួមចំនួន ១៥០ ដូល្លារ ក្នុងម្នាក់ (រាប់បញ្ចូលៈ ថ្លៃធ្វើដំណើរទៅមក អាហារ០២ពេល ការស្នាក់នៅ០៤យប់)
  • មានការអនុញ្ញាតិពីអាណាព្យាបាល

ក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ ទស្សកិច្ចសិក្សាការីនឹងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ ថ្មីនិងបន្ថែមលើ៖​ ប្រព័ន្ធអប់រំឱសថសាស្រ្ត ការផលិតឱសថ ការគ្រប់គ្រងឱសថស្ថាន និងចំណេះដឹងដទៃទៀតក្នុងវិស័យឱសថសាស្រ្ត។

និស្សិតដែលមានបំណងចូលរួមក្នុងដំណើរខាងលើអាចមកទំនាក់ទំនងដាក់ពាក្យនៅ ការិល័យពត៌មាន នៃសាកលវិទ្យាល័យអន្តរជាតិ និងស្ថាប័នឧបសម្ព័ន្ធ អោយបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង លោក អេរិក ប្រធានការិល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអន្តរជាតិ តាមទូរស័ព្ទ ០៨៧៩៨១១១១។

ចុចត្រង់នេះដើម្បីមើលកម្មវិធីលំអិត

សូមអរគុណ!

facebookgoogle_pluslinkedinmail
This entry was posted in News & Events, Uncategorized. Bookmark the permalink.