ដំណឹងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី

facebookgoogle_pluslinkedinmail

ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិ និង​សាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia) សាកលវិទ្យាល័យអន្តរជាតិនឹងធ្វើការជ្រើសរើសនិស្សិតទាំងពីរភេទ ទៅសិក្សានៅសាកលវិទ្យាល័យឥណ្ឌូនេស៊ីលើជំនាញដូចខាងក្រោម៖

១. សំណង់ស៊ីវិល

២. វិទ្យាសាស្ត្រកុំព្យូទ័រ

  • រយៈពេលសិក្សាៈ ០១​ ឆមាស
  • កញ្ចប់អាហារូបករណ៍ៈ ថវិកាទ្រទ្រង់ជីវភាពប្រចាំខែ ៥លានរូពីយ៉ៈ(USD400+)ក្នុង០១ខែ
  • លក្ខខណ្ឌជ្រើសរើសៈ
    • ត្រូវជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់លើជំនាញខាងលើ នៅសាកលវិទ្យាល័យអន្តរជាតិ
  • កាលបរិច្ឆេទទទួលពាក្យសុំៈ           ថ្ងៃទី០៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤
  • កាលបរិច្ឆេទធ្វើតេស្តនិងសម្ភាសន៍ៈ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២១០៤
  • មុខវិជ្ជាប្រឡងតេស្តៈ           ភាសាអង់គ្លេស
  • រយៈពេលប្រឡងតេស្តៈ ០២ ម៉ោង
  • លទ្ធផលតេស្តនិងសម្ភាសន៍ៈ           ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២១០៤

អាស្រ័យសូមនិស្សិតទាំងពីរភេទដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទំនាក់ទំនងការិយាល័យពត៌មាន ដើម្បីទទួលពាក្យសុំអាហារូបករណ៍តាមកាលកំណត់ដូចខាងលើ។ សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងលោក ឯក​ តារារិទ្ធ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ តាមទូរស័ព្ទលេខ ០៨៧៩៨១១១១។

offering-letter

សូមអរគុណ

facebookgoogle_pluslinkedinmail
This entry was posted in Scholarship, Uncategorized. Bookmark the permalink.