និស្សិតសាកលវិទ្យាល័យអន្តរជាតិ៤រូបនឹងចុះកម្មសិក្សា នៅប្រទេសថៃ

facebookgoogle_pluslinkedinmail

ក្រៅពីការផ្តល់នូវការបណ្តុះបណ្តាលនៅក្នុងថ្នាក់ប្រកបដោយគុណភាព សាកលវិទ្យាល័យវិទ្យាល័យអន្តរជាតិបានបន្ថែមការយកចិត្តទុកដាក់ លើការអនុវត្តន៍ជាក់ស្តែងរបស់និស្សិតតាមរយៈការកម្មសិក្សាតាមបណ្តាស្ថាប័ននិងសហគ្រាស
ឧបសម្ព័ន្ធ ក៏ដូចជាដៃគូទាំងក្នុងនិងក្រៅប្រទេស។ ជាតួយ៉ាងនិស្សិតផ្នែកវេជ្ជសាស្រ្ត៤រូប ដែលទើបនឹងប្រឡងបញ្ចប់ការសិក្សាថ្នាក់ឆ្នាំទី៦កន្លងទៅនឹងត្រូវបានបញ្ជូនអោយទៅបំពេញ

កម្មសិក្សារយៈពេលខ្លីនៅក្នុងមន្ទីរពេទ្យអន្តរជាតិផៈយ៉ាថៃ២ នាទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខាងមុខ។

កម្មវិធីនេះត្រូវបានធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងមន្ទីរពេទ្យសាកល វិទ្យាល័យអន្តរជាតិសែនសុខនិងមន្ទីរអន្តរជាតិផៈយ៉ាថៃ២ដែលចុះហត្ថលេខារួមគ្នា ដោយគណៈគ្រប់គ្រងមន្ទីរពេទ្យទាំងពីរកាលពីឆ្នាំកន្លងទៅ។

កម្មសិក្សាការីទាំង៤រូបនោះគឺ ក. តាន់ ឥន្ទដ្រាវីណា ក. ឆាយ និមល ក. រស់ វ៉ាន់ធីតា ល.  សំលីវណ្ណៈ។ កម្មសិក្សាការីទាំង៤នឹងត្រូវដឹកនាំដោយសាស្រ្តាចារ្យប្រចាំមន្ទីរពេទ្យអន្តរជាតិ ផៈយ៉ាថៃ២រូបគឺលោកវេជ្ជ. ស៊ុមបាត់ លីឡាស៊ុផាស៊ី ឯកទេសជម្ងឺឆ្លង និងលោកវេជ្ជ. ធួនថូសាផន ស៊ុវ៉ាន់ជុតា ឯកទេសជម្ងឺបេះដូង។

នេះមិនមែនជាលើកទី១ដែលសាកលវិទ្យាល័យអន្តជាតិបានបញ្ជូននិស្សិតចុះកម្មសិក្សា នៅក្រៅប្រទេសនោះ។ មកទល់ឆ្នាំ២០១៤នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតគ្រប់ជំនាញទៅកាន់ប្រទេសជាច្រើនដូចជា៖ ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េ ជប៉ុន ជាដើម ។ល។ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍​ ដើម្បីពង្រឹងនូវសមត្ថភាពរបស់និស្សិត។ ហើយនៅដើមឆ្នាំ២០១៥ខាងមុខ សាកលវិទ្យាល័យនឹងបញ្ជូននិស្សិតចំនួន១០រូបបន្ថែមទៀត ទៅសិក្សារយៈពេល១ឆមាស នៅសាកលវិទ្យាល័យឥណ្ឌូណេស៊ីផ្នែកសំណង់ស៊ីវិល និងពត៌មានវិទ្យា ។

ដូច្នេះនិសិ្សតដែលមានបំណងចូលរួមក្នុងកម្មវិធីនេះអាចមកទំនាក់ទំនងការិយាល័យកិច្ចការបរទេស​ នៃសាកលវិទ្យាល័យអន្តរជាតិ ស្ថិតនៅជាន់ទី៥ បន្ទប់លេខ៥០៩ អគារសាកលវិទ្យាធិការដ្ឋាន ភ្នំពេញថ្មី ដើម្បីទទួលបានពត៌មានបន្ថែម។

កម្មសិក្សាការីថតរូបអនុស្សារីយ៏ជាមួយលោក អេរិក ប្រធានការិ.កិច្ចការបរទេស

DSC_1354copy

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.