សេចក្តីជូនដំណឹង ស្តីអំពីការដេញថ្លៃ សេវាហ្វូតូកូពី

facebookgoogle_pluslinkedinmail

សាកលវិទ្យាល័យ អន្តរជាតិ សូមជូនដំណឹងដល់បុគ្គលិក និស្សិត និង​សាធារណៈជន​​​​​ទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យ សូមប្រកាសដាក់​ដេញថ្លៃនូវ សេវាហ្វូតូកូពី នៅជាន់ទី៣ នៃសាកលវិទ្យាល័យ អន្តរជាតិ។

អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកដាក់​ពាក្យ​​​​សុំ​ដេញថ្លៃ​​​​នៅ​ការិយាល័យហិរញ្ញកិច្ច ​​​នៃសាកលវិទ្យាល័យ អន្តរជាតិ (បន្ទប់១១៤) ឲ្យបានត្រឹម​ថ្ងៃទី ១៣ ខែ​ វិច្ឆិកា ឆ្នាំ ២០១៤​ វេលាម៉ោង ១៧:00 ល្ងាច។

កាលបរិច្ឆេទដេញថ្លៃ ៖ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ១៦:00 រសៀល នៅបន្ទប់លេខ ៥១០ ជាន់ទី ៥ សាកលវិទ្យាល័យ អន្តរជាតិ។

បញ្ជាក់ ៖ ព័ត៌មានលំអិតសូមទាក់ទងតាមទូរស័ព្ទលេខ ៖ ០១៦ ៨៣៥ ៦៦៦ ឬ ០១៦ ៨៣៧ ៦៦៦។

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤

ត.ប សាកលវិទ្យាធិការ

ប្រធានការិយាល័យហិរញ្ញកិច្ច

ឈួន ដានី

លក្ខខណ្ឌសម្រាប់អ្នកដាក់ដេញថ្លៃជួលកន្លែងហ្វូតូកូពីជាន់ទី៣

  • ទីតាំងមានទំហំ 12 m2 នៅជាន់ទី៣ នៃអគារសាកលវិទ្យាល័យ អន្តរជាតិ
  • ការដេញថ្លៃធ្វើជាលក្ខណៈកញ្ចប់
  • តម្លៃចាប់ពី ២០០ ដុល្លារសហរដ្ឋអាមេរិកឡើងទៅ
  • កិច្ចសន្យាធ្វើឡើងមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ
  • ត្រូវគោរព និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យ
  • ត្រូវកក់ប្រាក់ចំនួន១ខែដំបូង នៅពេលចាប់ផ្តើមចុះកិច្ចសន្យាជាមួយ ស.អ។ ប្រាក់កក់នេះ នឹងទូទាត់ ជូនវិញជាមួយថ្លៃជួល១ខែ​ចុងក្រោយមុនពេលបញ្ចប់កិច្ចសន្យាជួល
  • ត្រូវបង់ថ្លៃឈ្នួលរៀងរាល់ដើមខែនីមួយៗ មិនលើសរយៈពេល៧ថ្ងៃនៃសប្តាហ៍ទី១
  • ត្រូវទទួលបន្ទុកទៅលើការប្រើប្រាស់ចរន្តអគ្គិសនី
  • គ្មានសិទ្ធជួលបន្តឲ្យភាគីដទៃទៀត ដោយពុំមានការអនុញ្ញាតពី ស.អ ឡើយ
  • ពុំមានសិទ្ធប្រើប្រាស់ក្នុងគោលបំណងផ្សេង ក្រៅពីថតចម្លងឯកសារឡើយ។
facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.