ដំណឹងប្រលងអាហារូបករណ៍

facebookgoogle_pluslinkedinmail

សេចក្តីជូនដំណឹង

ដោយមានការសហការនិងការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលកំពុងមានកង្វះខាតក្នុងទីផ្សារការងារ ក៏ដូចជាដើម្បីត្រៀមខ្លួនធ្វើសមារណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ខាងមុខ សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតអោយចូលសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រតាមរូបភាពបង់ថ្លៃនិងអាហារូបករណ៍១០០% ៧០% និង៥០% លើជំនាញ៖

  • សុខភាពសាធារណៈ
  • សុខភាពសហគមន៍
  • សុខភាពបរិស្ថាន
  • អប់រំសុខភាព
  • អនាម័យនិងអេពីឌឹមីសាស្រ្ត
  • បសុឱសថសាស្ត្រ
  • វិទ្យាសាស្ត្រសត្វ
  • វេជ្ជសាស្រ្តសត្វ
  • មន្ទីរពិសោធន៍
  • គីមីជីវសាស្រ្ត
  • មីក្រូជីវសាស្ត្រ
  • ជីវបច្ចេកវិទ្យា
  • គីមីចំណីអាហារ ឬបច្ចេកវិទ្យាចំណីអាហារ
  • កសិឧស្សាហកម្ម
  • វិស្វកម្មបរិស្ថាន
  • ជីវវិទ្យា
  • ធនាគារ-ហិរញ្ញវត្ថុ
  • គ្រប់គ្រងពាណិជ្ជកម្ម
  • ម៉ាឃីធីង
  • គណនេយ្យ
  • ច្បាប់
  • បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT)
  • សំណង់ស៊ីវិល
  • អេឡិកត្រូនិក
  • អគ្គីសនី
  • ស្ថាបត្យកម្ម
  • អក្សរសាស្រ្តអង់គ្លេស
  • ភាសាបារាំង

កាលបរិច្ឆេទប្រឡងៈ      ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោងៈ ០២០០ រសៀល

មណ្ឌលប្រឡងៈ សាកលវិទ្យាល័យអន្តរជាតិ (ភ្នំពេញ)

ក្រោយបញ្ចប់ការសិក្សានិសិ្សតនឹងទទួលបានការងារនៅក្នុងស្ថាប័នរដ្ឋនិងឯកជនដោយទទួលបានមុខតំណែងនិងប្រាក់ខែខ្ពស់ទាំងនៅក្នុងប្រទេសក៏ដូចជាក្នុងទីផ្សារការងារសហគមន៍សេដ្ឋកិច្ចអាស៊ាន ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ។ល។​ មិនតែប៉ុណ្ណោះ ក៏នឹងមានឱកាសទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេសផងដែរ។

និស្សិតដែលមិនបានទទួលអាហារូបករណ៍ពីការប្រឡងខាងលើនឹងទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិចាប់ពី១០% ដល់៤០% តាមនិទ្ទេសនិងលក្ខខណ្ឌដទៃទៀតដែលកំណត់ដោយសាកលវិទ្យាល័យ។

ចំពោះលក្ខខណ្ឌផ្សេងៗនិងពត៌មានបន្ថែម សូមទំនាក់ទំនងសាកលវិទ្យាល័យអន្តរជាតិ តាមអាសយដ្ឋានលេខ៨៩-៨៥ ផ្លូវ១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឬតាមទូរសព្ទលេខ៖ ០២៣៨៨១៦២៣ / ០៩៣២២២២៦២ / ០១៦៤២៣៦៦៦

សូមអរគុណ

facebookgoogle_pluslinkedinmail
This entry was posted in Scholarship. Bookmark the permalink.