ពានពាណិជ្ជកម្មអន្តរជាតិរបស់សហព័ន្ធពាណិជ្ជកម្មពិ ភពលោកប្រគល់ជូនសាកលវិទ្យាល័យអន្តរជាតិបាន ធ្វើអោយកម្ពុជាកាន់តែមានមោទនភាពបន្ថែមទៀត។

facebookgoogle_pluslinkedinmail

ក្រោយពីធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់អស់រយៈពេលពេញមួយឆ្នាំរួចមក សហព័ន្ធពាណិជ្ជកម្មពិភពលោក (WORLCOB) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានសម្រេចជាឯកច្ឆន្ទប្រគល់ជូននូវពានពាណិជ្ជកម្មអន្តរជាតិ​ឆ្នាំ២០១៤ (International Business Awards-The BIZZ 2014) ដល់សាកលវិទ្យាល័យអន្តរជាតិ។

ពិធីនេះត្រូវបានប្រារព្វធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងវិមានអេមៀរ៉េតស៍ (The Emirates Palace) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយមានជ័យលាភីចូលរួមមកពីជាង៨០​ ប្រទេសពីទូទាំងពិភពលោក។

សូមបញ្ជាក់ថាពាន​ The BIZZ Award នេះ មានសារសំខាន់និងអត្ថន័យជ្រាលជ្រៅណាស់ ហើយវាជាសក្ខីរូបបញ្ជាក់យ៉ាងច្បាស់ នូវកិច្ចខិតខំប្រែងនិងការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យ ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល និងសេវាកម្ម​ ប្រយោជន៍ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹងនិងចំណេះធ្វើ។

សូមជម្រាបផងដែរថា The BIZZ Award 2013 ត្រូវបានប្រគល់ជូនទៅអោយសាកលវិទ្យាល័យម៉ាឡេស៊ី ភើលីស នៃប្រទេសម៉ាឡេស៊ី (Universiti Malaysia Perlis-UniMap) កាលពីឆ្នាំ២០១៣ នាទីក្រុង ឌូបៃ។

ដូច្នេះការទទួលបាននូវពាននេះរបស់សាកលវិទ្យាល័យអន្តរជាតិគឺជាមោទនភាពពិតៗសម្រាប់និស្សិត បុគ្គលិក សាស្រ្តាចារ្យ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៏ដូចជារាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជាយើងទាំងមូល។

thebizzarabic2014

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.