សិក្ខាសាលា​ស្តី​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជីវ​សុវត្តិភាព

facebookgoogle_pluslinkedinmail

ថ្លែង​ក្នុង​ពីធី​បើក​សិក្ខាសាលា ស្តី​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជីវ​សុវត្តិភាព ក្នុង​ក្រប​ខណ្ឌ​ការ​អនុវត្ត​ពិធីសារ​កាតាហ្សេណា នៅ​សាកលវិទ្យាល័យ អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដា ឯកឧត្តម សាបូ អូហ៊្សាណូ រដ្ឋលេខាធិកា​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​តម្រូវការ និង​បំពេញ​នូវ​រាល់​កង្វះ​ខាត​លើ​ផ្នែក​ធនធាន​មនុស្ស​ក្នុង​វិស័យ​បរិស្ថាន សិស្ស​និស្សិត​ទាំង​អស់​គប្បី​យក​ចិត្ត​ទុក​ដាក់ និង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​លើ​ផ្នែក​វិទ្យសាស្ត្រ​មួយ​នេះ​ស្រប​ពេល​ដែល​ក្រសួង​បរិស្ថាន​បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល តាម​គ្រឹះស្ថាន​អប់រំ នានា ក្នុង​គោល​បំណង បញ្ជ្រៀប​នូវ​ចំណេះដឹង​បន្ថែម​ដល់​និស្សិត​គ្រប់​រូប។

seminar-bio-safety-01

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា សិក្ខាសាលា​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ពេល​នេះ ក៏​ជា​ចំណែក​មួយ​ដ៏​មាន​សារៈសំខាន់​ផងដែរ សម្រាប់​សិក្ខាកាម​ដែល​ជា​និស្សិត​ថ្នាក់​ឧត្តម​សិក្សា បាន​ស្រូប​យក​នូវ​ចំណេះដឹង និង​បាន​យល់ថា​តើ​អ្វី​ទៅ​ជា​ជីវ​សុវត្ថិភាព? អ្វី​ទៅ​ការ​វាយ​តម្លៃ ការ​គ្រប់គ្រង និង​ការ​ឃ្លាំ​មើល​ហានិភ័យ​នៃ​សារពាង្គកាយ​ច្នៃ​រស់​លើ​ផ្នែក​បរិស្ថាន។ នា​ឱកាស​នោះ ឯកឧត្តម​បាន​បន្ត​ជម្រុញ​ដល់​និស្សិត​ត្រូវ​ខិតខំ​ប្រឹងប្រែង​កត់ត្រា​នូវ​រាល់​ការ​ពន្យល់​របស់ វាគ្មីន ដែល​បាន​ធ្វើ​បទ​បង្ហាញ លើ​ចំណុច​បទ​សំខាន់ៗ ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​ស្តី​ពី​ជីវ​សុវត្តិភាព​នេះ។

seminar-bio-safety-02

សូម​បញ្ជាក់​ថា សិក្ខាសាលា ស្តី​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជីវ​សុវត្តិភាព ក្នុង​ក្រប​ខណ្ឌ​ការ​អនុវត្ត​ពិធីសារ​កាតាហ្សេណា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល ២ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៣ ខែ​កក្កដា ក្នង​គោល​បំណង ដើម្បី​ផ្សព្វផ្សាយ នឹង​ដាក់​អោយ​ប្រើប្រាស់​នូវ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ជាតិ ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់​ជីវ​សុវត្តិភាព បទដ្ឋាន​គតិយុត្តិ ពិធីសារកាតាហ្សេណា និង​លើក​កម្ពស់​ការ​ចូលរួម និង​អប់រំ​ជា​សាធារណៈ​ក្នុង​ក្របខណ្ឌ​ជីវ​សុវត្តិភាព និង​ជីវ​បច្ចេកវិទ្យា​ទំនើប៕

seminar-bio-safety-03

facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.