Category Archives: Announcement

ដំណឹង​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់

Posted in Announcement | Leave a comment

សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែមលើក​ទី​២​​ស្តី​ពី ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង នឹង​កាល​បរិ​ច្ចេទ​ប្រ​ឡង​ចេញ​​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល

យោង៖ –សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែម​លេខ ០០៤/១៥ គបជ ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ សម័យ​ប្រ​ឡង​ថ្ងៃ​ទី​២៤-២៥ ខែ​មករា ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល។ –សេច​ក្តី​ជូ​ន​ដំ​ណឹង​លេខ ០៩៩ គបជ ចុះ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ស្តី​ពី​ការ​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុងវិស័យ​សុខា​ភិបាល សម្រាប់​ឆ្នាំ​២០១៥។ គណៈ​កម្មា​ធិការ​ប្រ​ឡង​ថ្នាក់​ជាតិ សម្រាប់​ការបណ្តុះ​បណ្តាល​ក្នុងវិស័យ​សុខាភិបាល​សូមជម្រាប​ដល់គណៈ​គ្រប់​គ្រង​គ្រឹះស្ថានបណ្តុះបណ្តាល​វិស័យ​សុខាភិបាល និង​បេក្ខជន-​បេក្ខនារី​ទាំងអស់​ឱ្យបាន​ជ្រាប​ថាគណៈក​ម្មាធិ​ការ​​ប្រឡងថ្នាក់ជាតិសូម​ធ្វើការ​ផ្លាស់ប្តូរមណ្ឌល និងកាលបរិច្ឆេទ​នៃការប្រឡងចេញ​ថ្នាក់ជាតិ ផ្នែក​ទ្រឹស្តី​សម្រាប់​ឆ្នាំ២០១៥ នៅ​តាមគ្រឹះ​ស្ថានបណ្តុះ​បណ្តាលវិស័យ​សុខាភិបាល ទៅតាម​ព័ត៌មានដូចខាងក្រោម៖ I-សម្រាប់ការប្រឡងផ្នែកទ្រឹស្តី ១.១.សម័យ​ប្រ​ឡង ៖ ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៥ ចាប់ពីម៉ោង ១៥:០០នាទី តទៅ ១.២.មណ្ឌល​ប្រ​ឡង … finish reading សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែមលើក​ទី​២​​ស្តី​ពី ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង នឹង​កាល​បរិ​ច្ចេទ​ប្រ​ឡង​ចេញ​​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល

Posted in Announcement | Leave a comment

សេច​ក្តី​ជូន​ដំ​ណឹង​៖ និ​ស្សិត​ត្រូវ​ប្រ​គល់​សញ្ញ​បត្រ​មធ្យម​សិ​ក្សា​ទុ​តិយ​ភូមិ ឫ វិញ្ញ​បន​បត្រ​បណ្តោះ​អា​សន្ន មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ

Posted in Announcement | Leave a comment

សេច​ក្តី​ជូន​ដំ​ណឹង​បន្ថែម​ស្តី​ពី ការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ ផ្នែក​ទ្រឹ​ស្តី សម្រាប់​ឆ្នាំ​២០១៥ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល

យោង៖ សេច​ក្តី​ជូន​ដំ​ណឹង​លេខ ០៩៩ គបជ ចុះ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្តី​ពី​ការ​ប្រ​ឡង​ចេញ​ថ្នាក់​ជាតិ​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល សម្រាប់​ឆ្នាំ២០១៥។ គណៈ​កម្មា​ធិ​ការ​ប្រ​ឡង​ថ្នាក់​ជាតិ សម្រាប់​ការ​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខា​ភិបាល​សូម​ជម្រាប​ដល់​គណៈ​គ្រប់គ្រងគ្រឹះស្ថាន​បណ្តុះ​​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល នឹង​បេក្ខ​ជន​-បេ​ក្ខនារី​ទាំង​អស់​ឱ្យ​បាន​ជ្រាប់​ថា គណៈ​កម្មា​ធិការ​ប្រ​ឡង​ថ្នាក់​ជាតិ​សូម​ធ្វើការ​ផ្លាស់​ប្តូរ​មណ្ឌល​ប្រឡង​ចេញ​ថ្នាក់​ជាតិ ​ផ្នែកទ្រឹស្តីសម្រាប់​ឆ្នាំ២០១៥ នាសម័យ​ប្រឡងថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៥ ពី​សា​លា​បច្ចេក​ទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យា​ល័យវិទ្យាសាស្រ្ត​សុខាភិបាល មកអាគារ សម្តេច​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញវិញ។ សូម​បេក្ខជន​-បេក្ខនារី​ទាំង​អស់ មកពិនិត្យប្លង់នៃបន្ទប់ប្រឡង​នៅមណ្ឌលសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ នា​ថ្ងៃ​ទី២២​-​២៣​ ខែមករា ឆ្នាំ២០១៥ កុំ​បី​អាក់​ខាន​ឡើយ។

Posted in Announcement | Leave a comment

សិក្សា​​ថ្នាក់​បរិញ្ញា​បត្រឆ្នាំ​ទី៣ ឆ្នាំសិក្សា ២០១៤-២០១៥ ​នៅ​សាក​លវិទ្យា​ល័យ អន្តរ​ជាតិ

និស្សិត​​ដែល​មាន​សញ្ញា​បត្រ បរិ​ញ្ញា​បត្រ​រង ឬ មធ្យម​លើ​ជំនាញ​ណា​ក៍​ដោយ អាច​ចូល​រៀន​ឆ្នាំ​ទី​៣ ថ្នាក់​បរិញ្ញា​បត្រ​សុខ​ភាព​សហ​គមន៍ និង​គ្រប់​គ្រង​បរិ​ស្ថាន និស្សិត​ដែល​មាន​សញ្ញា​បត្រ បរិញ្ញា​បត្រ​រង បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ,គីមីវិទ្យា​ ,ជីវៈវិទ្យា ,ឪសថការីមធ្យម អាច​ចូល​រៀន​ឆ្នាំទី៣ ថ្នាក់​បរិញ្ញា​បត្រ មន្ទីរពិសោធន៍ទូទៅ និស្សិត​ដែល​មាន​សញ្ញ​បត្រ​បរិញ្ញា​បត្រ​រង វេជ្ជ​សាស្រ្តសត្វ ,វិទ្យាសាស្ត្រសត្វ ,មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ និងអវេជ្ជសាស្ត្រ អាច​ចូល​រៀនឆ្នាំទី៣ ថ្នាក់​បរិញ្ញា​បត្រ​អនាម័យ នឹង អេពីឌីមីសាស្ត្រ។ ព័ត៌មាន​បន្ថែម និង​ការចុះ​ឈ្មោះ​ចូលរៀន សូមទំនាក់​ទំនង៖ អាគារលេខ៦៨-៩៥ ផ្លូវ១៩៨៤កែង១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខៈ ០២៣–៨៨ ១៦ ២៣/០១៧–៩២ ៦៩ ៦៩/០៩៩–៨៩ ៩០ … finish reading សិក្សា​​ថ្នាក់​បរិញ្ញា​បត្រឆ្នាំ​ទី៣ ឆ្នាំសិក្សា ២០១៤-២០១៥ ​នៅ​សាក​លវិទ្យា​ល័យ អន្តរ​ជាតិ

Posted in Announcement | Leave a comment