Author Archives: admin
សាកលវិទ្យាល័យអន្តរជាតិ និងវិទ្យាស្ថានបូលីណូ បើកថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៣ បានអនុញ្ញាតឲ្យសាកលវិទ្យាល័យអន្តរជាតិ និងវិទ្យាស្ថានបូលីណូ បើកបណ្ដុះបណ្ដាលថ្នាក់ទន្តគិលានុបដ្ឋាក សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ ។ ដូចមានចែងក្នុងកម្មវត្ថុ និងសំណើរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ ធ្វើការជ្រើសរើសបេក្ខជនឲ្យចូល Continue reading
និស្សិតសាកលវិទ្យាល័យអន្តរជាតិធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ ម៉ាហិឌុល ប្រទេសថៃ
នៅថ្ងៃទី ២២-២៦ ខែកក្កដា ឆ្នាំ ២០១៣ និស្សិតសាកលវិទ្យាល័យអន្តរជាតិចំនួន ៤៦ នាក់បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យម៉ាហេឌុល ព្រះរាជាណាចក្រថៃ។ ដំណើរទស្សនកិច្ចសិក្សាអស់រយៈពេល ៥ ថ្ងៃ នៅសាកលវិទ្យាល័យម៉ាហេឌុល នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យនិស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ មានឱកាសស្វែងយល់ពីការសិក្សា និងការអប់រំ របស់ប្រទេសជិតខាង ពិសេសសាកលវិទ្យាល័យ Continue reading
បេក្ខជនចំនួន៦រូបនៃសាកលវិទ្យាល័យ អន្តរជាតិ ឡើងការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិត
បេក្ខជន ២ ក្រុម ចំនួន៦រូប ដែលបានសិក្សាលើមុខជំនាញពេទ្យ នៅសាកលវិទ្យាល័យអន្តរជាតិ បានឡើងធ្វើការការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិតរបស់ខ្លួន រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ ដែលក្នុងនោះ ក្រុមទី១ មានបេក្ខជន៣រូប គឺ ស៊ង់ ពិសិដ្ឋ, ផង់ ឆៃដែន និង ឆាយ គឹមស្រេង ធ្វើការការពារនិក្ខេបបទលើប្រធានបទដែលទាក់ទង់ទៅនឹងចំណេះដឹងដែលបានមកពីការសិក្សាស្រាវជ្រាវ អំពីជំងឺលើសសម្ពាធឈាម ឬជំងឺលើឈាម។ ឯក្រុមទី២ មានបេក្ខជន៣រូបដែរគឺ ម៉ៅ ភីរម្យ, ស៊ាម សុភា និង យុន សោភ័ណតារា លើប្រធានបទស្ដីអំពីជំងឺស្ទះសរសៃឈាមខួរក្បាល។ ក្នុងការការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិតនេះ បេក្ខជនក្រុមទី១បានបង្ហាញថា ជំងឺលើសសម្ពាធឈាម ច្រើនកើតនៅលើមនុស្សពេញវ័យ ពីអាយុ២៥ ដល់ ៦៤ឆ្នាំ។ … finish reading បេក្ខជនចំនួន៦រូបនៃសាកលវិទ្យាល័យ អន្តរជាតិ ឡើងការពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិត
សាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យគីតាសាតូ ចុះអនុស្សរណៈយោគយល់គ្នា
មហាវិទ្យាល័យវេជ្ជសាស្ត្រ និងរោគកុមារនៃសាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យគីតាសាតូនៃប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នាមួយដើម្បីលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្ដូរការសិក្សា។
សាកលវិទ្យាល័យទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការលើចំនុចចំនួន ៤ ដែលមានដូចជា៖ ក) ការផ្លាស់ប្ដូរបុគ្គលិក និងអ្នកស្រាវជ្រាវ។ ខ) ការផ្លាស់ប្ដូរនិស្សិតឲ្យទៅសិក្សា Continue reading
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ញើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានអញ្ញើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បណ្ឌិត ថ្នាក់ឱសថការី ឧត្តម ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងវិញ្ញាប័នបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន… Continue reading