Author Archives: admin

សិក្ខាសាលា​ស្តី​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជីវ​សុវត្តិភាព

ថ្លែង​ក្នុង​ពីធី​បើក​សិក្ខាសាលា ស្តី​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជីវ​សុវត្តិភាព ក្នុង​ក្រប​ខណ្ឌ​ការ​អនុវត្ត​ពិធីសារ​កាតាហ្សេណា នៅ​សាកលវិទ្យាល័យ អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដា ឯកឧត្តម សាបូ អូហ៊្សាណូ រដ្ឋលេខាធិកា​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​តម្រូវការ និង​បំពេញ​នូវ​រាល់​កង្វះ​ខាត​លើ​ផ្នែក​ធនធាន​មនុស្ស​ក្នុង​វិស័យ​បរិស្ថាន សិស្ស​និស្សិត​ទាំង​អស់​គប្បី​យក​ចិត្ត​ទុក​ដាក់ Continue reading

Posted in News & Events | Comments Off on សិក្ខាសាលា​ស្តី​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជីវ​សុវត្តិភាព

អាហារូបករណ៍ ១០០% មូលនិធិ អ៊ួន សាបូ ២០១៤-២០១៥

មូលនិធិ អ៊ួន សាបូ ផ្ដល់​អាហារូបករណ៍ ១០០% លើ​គ្រប់​វិស័យ និង​គ្រប់​ជំនាញ សម្រាប់​ឆ្នាំ​សិក្សា ២០១៤-២០១៥។ និស្សិត​គ្រប់​រូប​ក៏​មាន​ឱកាស​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ អន្តរជាតិ តាម​រយៈ ឥណទាន​សិក្សា ដូច​ខាង​ក្រោម៖ ផ្ដល់​ជូន​សេវាកម្ម​រហ័ស​មាន​ទំនុក​ចិត្ត​ខ្ពស់ ផ្ដល់​ឱកាស​សិក្សា​ដោយ​ឥត​បង់​ថ្លៃ អត្រា​ការ​ប្រាក់​សមរម្យ និង​នីតិ​វិធី​នៃ​ការ​ទូទាត់​មាន​ភាព​ងាយ​ស្រួល ល័ក្ខខ័ណ្ឌ​កម្ចី​ឥណទាន​មាន​ភាព​ងាយ​ស្រួល​រហ័ស​ទាន់​ចិត្ត និស្សិត​អាច​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន បូលីណូ ដើម្បី​ទូទាត់​ប្រាក់​កម្ចី ព័ត៌មាន​បន្ថែម៖ ១. សាកល​វិទ្យាល័យ អន្តរជាតិ (ភ្នំពេញ​ថ្មី) អគារ​លេខ ៨៩-៩៥ ផ្លូវ ១៩៨៤ កែង ១០១១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ទូរស័ព្ទ៖ ០២៣ ៨៨១ ៦២៣ / ០១៧ … finish reading អាហារូបករណ៍ ១០០% មូលនិធិ អ៊ួន សាបូ ២០១៤-២០១៥

Posted in Scholarship | Comments Off on អាហារូបករណ៍ ១០០% មូលនិធិ អ៊ួន សាបូ ២០១៤-២០១៥

វេទិការ​យុវជន៖ ការ​ប្រែប្រួល​អាកាស​ធាតុ និង​យេនឌ័រ

និស្សិត​សាកល​វិទ្យាល័យ អន្តរជាតិ ចំនួន ២០ នាក់ បាន​ចូល​រួម​ក្នុង​កម្មវិធី​វេទិការ​យុវជន ស្ដី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​យេនឌ័រ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៤។

វេទិការ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ដើម្បី​ផ្សព្វផ្សាយ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បញ្ជ្រាប​យេនឌ័រ ដល់សិស្ស និស្សិត និង​អ្នក​ដែល​បាន​ចូលរួម​ដែល​មក​ពី​ស្ថាប័ន Continue reading

Posted in News & Events | Comments Off on វេទិការ​យុវជន៖ ការ​ប្រែប្រួល​អាកាស​ធាតុ និង​យេនឌ័រ

អាហារូបករណ៍ ៥០% សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស

ស.អ មាន​កិត្តិយស​សូម​ជូន​ដំណឹង​ដល់​ប្អូនៗ សិក្សានុសិស្ស​ឲ្យ​បាន​ជ្រាប​ថា ស.អ នឹង​ផ្ដល់​អាហារូបករណ៍ ៥០% រយៈ​ពេល ៤ ឆ្នាំ​ពេញ​សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស តម្លៃ​សិក្សា តម្លៃ​សិក្សា​ពេញ តម្លៃ​សិក្សា​សម្រាប់​អាហារូបករណ៍ ៥០% $៥០០ ក្នុង​មួយ​ឆ្នាំ $២៥០ ក្នុង​មួយ​ឆ្នាំ ពេល​សិក្សា និស្សិត​អាច​ជ្រើស​រើស​វេន​សិក្សា​បាន៖ ១. វគ្គ​ច័ន្ទ-សុក្រ មាន​វេន​ព្រឹក វេន​រសៀល និង​វេន​យប់ ២. វគ្គ​សៅរ៍-អាទិត្យ កាល​បរិច្ឆេទ​ចូល​រៀន សម្រាប់​ថ្នាក់​បន្ត​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ឆ្នាំ​ទី ២ ឆមាស​ទី ១ ចូល​រៀន​លើ​ទី ១ ១. វគ្គ​ច័ន្ទ-សុក្រ ចូល​រៀន​នៅ​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ ២០១៤ … finish reading អាហារូបករណ៍ ៥០% សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស

Posted in Scholarship | Comments Off on អាហារូបករណ៍ ៥០% សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស

សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រមូល​និក្ខេបបទ​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ជំនាន់​ទី ៧

ផ្នែក​និក្ខេបបទ​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ សូម​ជូន​ដំណឹង​ដល់​និស្សិត​ថ្នាក់​វេជ្ជ​បណ្ឌិត​ជំនាន់​ទី ៧ ទាំង​អស់ឲ្យ​បាន​ជ្រាប​ថា ការ​ប្រមូល​សៀវភៅ​និក្ខេបបទ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៤ ជា​កំហិត។ អាស្រ័យ​ហេតុ​នេះ សូម​រំឭក​ដល់​និស្សិត​ថ្នាក់​វេជ្ជ​បណ្ឌិត​ជំនាន់​ទី ៧ ទាំង​អស់ ត្រូវ​រួសរាន់​បំពេញ​និក្ខេបបទ​ឲ្យ​បាន​តាម​កម្មវិធី​ពិគ្រោះ​ជាមួយ​សាស្ត្រាចារ្យ​ដឹកនាំ។ ក្នុង​ករណី​និស្សិត​ខកខាន​ដោយ​បំពេញ​និក្ខេបបទ​មិន​ទាន់​ពេល​វេលា​តាម​កាល​កំណត់ ឬ​ក៏​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​និក្ខេបបទ​តែ​ម្ដង នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រឡង​ថ្នាក់​ជាតិ​បញ្ចប់​ការ​សិក្សា។ ទាញ​យក​ជា PDF

Posted in Announcement | Comments Off on សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រមូល​និក្ខេបបទ​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ជំនាន់​ទី ៧