Author Archives: admin

និស្សិតសាកលវិទ្យាល័យអន្តរជាតិនឹងទទួលបានអាហា រូបករណ៍ទៅការសិក្សាបន្តនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia)

តបតាមការអញ្ជើញរបស់ ឯ.ឧ សាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ជំនួបផ្លូវការមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យអន្តរជាតិ ភ្នំពេញ រវាងប្រតិភូសាកលវិទ្យាល័យអន្តរជាតិ ជាមួយប្រតិភូមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យឥណ្ឌូនេស៊ី ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងរសាកលវិទ្យាល័យទាំងពីរដើម្បីលើកកម្ពស់គុណភាពអប់រំនិងស្រាវជ្រាវ។ ប្រតិភូសាកលវិទ្យាល័យអន្តរជាតិដឹកនាំដោយ លោកបណ្ឌិត សឿន សម្បត្តិ សាកលវិទ្យាធិការស្តីទី អមដោយ លោក ឯក តារារិទ្ធ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ លោក សុក ណាត់ថា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមួលដ្ឋាន លោក សាយ រិទ្ធី មន្ត្រីមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ប្រតិភូសាកលវិទ្យាល័យឥណ្ឌូនេស៊ីដឹកនាំដោយលោក បណ្ឌិត មូហាម៉ាត់ អាស្វៀល ព្រឹទ្ធបុរសរង នៅក្នុងព្រឹទ្ធបុរសរងទទួលបន្ទុកសិក្សាធិការ អមដោយ លោកបណ្ឌិត … finish reading និស្សិតសាកលវិទ្យាល័យអន្តរជាតិនឹងទទួលបានអាហា រូបករណ៍ទៅការសិក្សាបន្តនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia)

Posted in News & Events | Leave a comment

ដំណឹងប្រលងអាហារូបករណ៍

សេចក្តីជូនដំណឹង ដោយមានការសហការនិងការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលកំពុងមានកង្វះខាតក្នុងទីផ្សារការងារ ក៏ដូចជាដើម្បីត្រៀមខ្លួនធ្វើសមារណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ខាងមុខ សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតអោយចូលសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រតាមរូបភាពបង់ថ្លៃនិងអាហារូបករណ៍១០០% ៧០% និង៥០% លើជំនាញ៖ សុខភាពសាធារណៈ សុខភាពសហគមន៍ សុខភាពបរិស្ថាន អប់រំសុខភាព អនាម័យនិងអេពីឌឹមីសាស្រ្ត បសុឱសថសាស្ត្រ វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ មន្ទីរពិសោធន៍ គីមីជីវសាស្រ្ត មីក្រូជីវសាស្ត្រ ជីវបច្ចេកវិទ្យា គីមីចំណីអាហារ ឬបច្ចេកវិទ្យាចំណីអាហារ កសិឧស្សាហកម្ម វិស្វកម្មបរិស្ថាន ជីវវិទ្យា ធនាគារ-ហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ម៉ាឃីធីង គណនេយ្យ ច្បាប់ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (ICT) សំណង់ស៊ីវិល អេឡិកត្រូនិក … finish reading ដំណឹងប្រលងអាហារូបករណ៍

Posted in Scholarship | Leave a comment

ពានពាណិជ្ជកម្មអន្តរជាតិរបស់សហព័ន្ធពាណិជ្ជកម្មពិ ភពលោកប្រគល់ជូនសាកលវិទ្យាល័យអន្តរជាតិបាន ធ្វើអោយកម្ពុជាកាន់តែមានមោទនភាពបន្ថែមទៀត។

ក្រោយពីធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់អស់រយៈពេលពេញមួយឆ្នាំរួចមក សហព័ន្ធពាណិជ្ជកម្មពិភពលោក (WORLCOB) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានសម្រេចជាឯកច្ឆន្ទប្រគល់ជូននូវពានពាណិជ្ជកម្មអន្តរជាតិ​ឆ្នាំ២០១៤ (International Business Awards-The BIZZ 2014) ដល់សាកលវិទ្យាល័យអន្តរជាតិ។ ពិធីនេះត្រូវបានប្រារព្វធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងវិមានអេមៀរ៉េតស៍ (The Emirates Palace) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយមានជ័យលាភីចូលរួមមកពីជាង៨០​ ប្រទេសពីទូទាំងពិភពលោក។ សូមបញ្ជាក់ថាពាន​ The BIZZ Award នេះ មានសារសំខាន់និងអត្ថន័យជ្រាលជ្រៅណាស់ ហើយវាជាសក្ខីរូបបញ្ជាក់យ៉ាងច្បាស់ នូវកិច្ចខិតខំប្រែងនិងការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យ ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល និងសេវាកម្ម​ ប្រយោជន៍ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹងនិងចំណេះធ្វើ។ … finish reading ពានពាណិជ្ជកម្មអន្តរជាតិរបស់សហព័ន្ធពាណិជ្ជកម្មពិ ភពលោកប្រគល់ជូនសាកលវិទ្យាល័យអន្តរជាតិបាន ធ្វើអោយកម្ពុជាកាន់តែមានមោទនភាពបន្ថែមទៀត។

Posted in News & Events | Leave a comment

អាហារូបករណ៍​មូលនិធិ​និស្សិត​កម្ពុជា

សាកល​វិទ្យាល័យ អន្តរជាតិ បាន​ទទួល​មូលនិធិ​ឧបត្ថម្ភ​ដោយ​អង្គការ​មូលនិធិ​និស្សិត​កម្ពុជា (Cambodian Student Trust Organization – CSTO) សម្រាប់​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ។ លក្ខខណ្ឌ​ទទួល​អាហារូបករណ៍ បេក្ខជន-នារី ត្រូវ​មាន​កម្រិត​វប្បធម៌​ទាប​បំផុត​ត្រឹម​ធ្លាក់​បាក់ឌុប ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​មេឃុំ​ថា​ជា​គ្រួសារ​ក្រីក្រ បេក្ខជន-នារី ត្រូវ​មក​ដាក់​ពាក្យ​នៅ​ការិយាល័យ​ចុះ​ឈ្មោះ និង​ព័ត៌មាន​នៅ ស.អ និង​ឧបសម្ព័ន្ធ (វិទ្យាស្ថាន​បូលីណូ) ឲ្យ​បាន​មុខ​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០១៤ សិស្សានុសិស្ស​ត្រូវ​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍​ដែល​រៀបចំ​ឡើង​ដោយ ស.អ។ ទំនាក់​ទំនង៖ 023 88 16 23 017 92 69 69 017 20 30 40 … finish reading អាហារូបករណ៍​មូលនិធិ​និស្សិត​កម្ពុជា

Posted in Scholarship | Comments Off on អាហារូបករណ៍​មូលនិធិ​និស្សិត​កម្ពុជា

គ្រូ​ពេទ្យ​ជប៉ុន ៩ រូប​ទទួល​វិញ្ញាបនបត្រ​សាស្រ្តចារ្យ​កិត្តិយស​ ពី​សាកលវិទ្យាល័យ អន្តរជាតិ ​

គ្រូពេទ្យ​ឯកទេស​ជប៉ុន ​៩ រូប​បាន​ទទួល​វិញ្ញាបនបត្រ​សាស្រ្តចារ្យ​កិត្តិយស​​ពី​សាកលវិទ្យាល័យ អន្តរជាតិ​ ក្រោយ​ពេល​បំពេញ​បេសកកម្ម​សប្បុរសធម៌​លើ​ការងារ​ប្រព័ន្ធ​ឯកទេស លាង​ឈាមជិត​មួយ​ឆ្នាំ នៅ​មជ្ឈម​ណ្ឌល​លាង​ឈាម​មិត្តភាព​កម្ពុជា-​ជប៉ុន នៃ​សាកលវិទ្យាល័យ​ អន្តរជាតិ។ ពិធី​ប្រគល់​​​វិញ្ញាបនបត្រ​កិត្តិយស​នេះ​ ក៏​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​​គ្នាផង​ដែរ​ រវាង​សាកលវិទ្យាល័យ អន្តរជាតិ Continue reading

Posted in News & Events | Comments Off on គ្រូ​ពេទ្យ​ជប៉ុន ៩ រូប​ទទួល​វិញ្ញាបនបត្រ​សាស្រ្តចារ្យ​កិត្តិយស​ ពី​សាកលវិទ្យាល័យ អន្តរជាតិ ​