Author Archives: admin

ដំណឹងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី

ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិ និង​សាកលវិទ្យាល័យឥណ្ឌូនេស៊ី (Universitas Indonesia) សាកលវិទ្យាល័យអន្តរជាតិនឹងធ្វើការជ្រើសរើសនិស្សិតទាំងពីរភេទ ទៅសិក្សានៅសាកលវិទ្យាល័យឥណ្ឌូនេស៊ីលើជំនាញដូចខាងក្រោម៖ ១. សំណង់ស៊ីវិល ២. វិទ្យាសាស្ត្រកុំព្យូទ័រ រយៈពេលសិក្សាៈ ០១​ ឆមាស កញ្ចប់អាហារូបករណ៍ៈ ថវិកាទ្រទ្រង់ជីវភាពប្រចាំខែ ៥លានរូពីយ៉ៈ(USD400+)ក្នុង០១ខែ លក្ខខណ្ឌជ្រើសរើសៈ ត្រូវជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់លើជំនាញខាងលើ នៅសាកលវិទ្យាល័យអន្តរជាតិ កាលបរិច្ឆេទទទួលពាក្យសុំៈ           ថ្ងៃទី០៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ កាលបរិច្ឆេទធ្វើតេស្តនិងសម្ភាសន៍ៈ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២១០៤ មុខវិជ្ជាប្រឡងតេស្តៈ           ភាសាអង់គ្លេស រយៈពេលប្រឡងតេស្តៈ ០២ ម៉ោង លទ្ធផលតេស្តនិងសម្ភាសន៍ៈ           ថ្ងៃទី០៨ … finish reading ដំណឹងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី

Posted in Scholarship, Uncategorized | Leave a comment

និស្សិតសាកលវិទ្យាល័យអន្តរជាតិ៤រូបនឹងចុះកម្មសិក្សា នៅប្រទេសថៃ

ក្រៅពីការផ្តល់នូវការបណ្តុះបណ្តាលនៅក្នុងថ្នាក់ប្រកបដោយគុណភាព សាកលវិទ្យាល័យវិទ្យាល័យអន្តរជាតិបានបន្ថែមការយកចិត្តទុកដាក់ លើការអនុវត្តន៍ជាក់ស្តែងរបស់និស្សិតតាមរយៈការកម្មសិក្សាតាមបណ្តាស្ថាប័ននិងសហគ្រាស ឧបសម្ព័ន្ធ ក៏ដូចជាដៃគូទាំងក្នុងនិងក្រៅប្រទេស។ ជាតួយ៉ាងនិស្សិតផ្នែកវេជ្ជសាស្រ្ត៤រូប ដែលទើបនឹងប្រឡងបញ្ចប់ការសិក្សាថ្នាក់ឆ្នាំទី៦កន្លងទៅនឹងត្រូវបានបញ្ជូនអោយទៅបំពេញ កម្មសិក្សារយៈពេលខ្លីនៅក្នុងមន្ទីរពេទ្យអន្តរជាតិផៈយ៉ាថៃ២ នាទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខាងមុខ។ កម្មវិធីនេះត្រូវបានធ្វើឡើងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងមន្ទីរពេទ្យសាកល វិទ្យាល័យអន្តរជាតិសែនសុខនិងមន្ទីរអន្តរជាតិផៈយ៉ាថៃ២ដែលចុះហត្ថលេខារួមគ្នា ដោយគណៈគ្រប់គ្រងមន្ទីរពេទ្យទាំងពីរកាលពីឆ្នាំកន្លងទៅ។ កម្មសិក្សាការីទាំង៤រូបនោះគឺ ក. តាន់ ឥន្ទដ្រាវីណា ក. ឆាយ និមល ក. រស់ វ៉ាន់ធីតា ល.  សំលីវណ្ណៈ។ កម្មសិក្សាការីទាំង៤នឹងត្រូវដឹកនាំដោយសាស្រ្តាចារ្យប្រចាំមន្ទីរពេទ្យអន្តរជាតិ ផៈយ៉ាថៃ២រូបគឺលោកវេជ្ជ. ស៊ុមបាត់ លីឡាស៊ុផាស៊ី ឯកទេសជម្ងឺឆ្លង និងលោកវេជ្ជ. ធួនថូសាផន ស៊ុវ៉ាន់ជុតា ឯកទេសជម្ងឺបេះដូង។ នេះមិនមែនជាលើកទី១ដែលសាកលវិទ្យាល័យអន្តជាតិបានបញ្ជូននិស្សិតចុះកម្មសិក្សា នៅក្រៅប្រទេសនោះ។ មកទល់ឆ្នាំ២០១៤នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតគ្រប់ជំនាញទៅកាន់ប្រទេសជាច្រើនដូចជា៖ … finish reading និស្សិតសាកលវិទ្យាល័យអន្តរជាតិ៤រូបនឹងចុះកម្មសិក្សា នៅប្រទេសថៃ

Posted in News & Events | Leave a comment

សេចក្តីជូនដំណឹងអំពីការផ្ទេរ ការសិក្សា

យោងសេចក្តីសម្រេចលេខ ០៦ អយក.សសរ ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការផ្ទេរការសិក្សារបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា សាកលវិទ្យាល័យ អន្តរជាតិ សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះសាកលវិទ្យាល័យ នឹងចាប់ផ្តើមទទួលពាក្យចូលរៀនសម្រាប់និស្សិត ដែលមានបំណងផ្ទេរការសិក្សា មកចូលរៀនឆ្នាំទី ២ នៅសាកលវិទ្យាល័យ អន្តរជាតិ តាមរូបភាពដូច ខាងក្រោម៖ ជំនាញគ្រប់គ្រង ជំនាញគណនេយ្យ ជំនាញសំណង់ស៊ីវិល ជំនាញឱសថសាស្ត្រ ជំនាញធនាគារនិងហិរញ្ញវត្ថុ ជំនាញកសិកម្ម ជំនាញវេជ្ជសាស្ត្រទូទៅ ជំនាញបរិញ្ញបត្រគិលានុបដ្ឋាក ជំនាញទីផ្សារ ជំនាញច្បាប់ទូទៅ ជំនាញទន្តវទនសាស្ត្រ ជំនាញបរិញ្ញាបត្រឆ្មប ១- លក្ខខណ្ឌចូលរៀន – និស្សិតត្រូវមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន … finish reading សេចក្តីជូនដំណឹងអំពីការផ្ទេរ ការសិក្សា

Posted in Announcement | Leave a comment

សេចក្តីជូនដំណឹង ស្តីអំពីការដេញថ្លៃ សេវាហ្វូតូកូពី

សាកលវិទ្យាល័យ អន្តរជាតិ សូមជូនដំណឹងដល់បុគ្គលិក និស្សិត និង​សាធារណៈជន​​​​​ទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យ សូមប្រកាសដាក់​ដេញថ្លៃនូវ សេវាហ្វូតូកូពី នៅជាន់ទី៣ នៃសាកលវិទ្យាល័យ អន្តរជាតិ។ អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកដាក់​ពាក្យ​​​​សុំ​ដេញថ្លៃ​​​​នៅ​ការិយាល័យហិរញ្ញកិច្ច ​​​នៃសាកលវិទ្យាល័យ អន្តរជាតិ (បន្ទប់១១៤) ឲ្យបានត្រឹម​ថ្ងៃទី ១៣ ខែ​ វិច្ឆិកា ឆ្នាំ ២០១៤​ វេលាម៉ោង ១៧:00 ល្ងាច។ កាលបរិច្ឆេទដេញថ្លៃ ៖ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ១៦:00 រសៀល នៅបន្ទប់លេខ ៥១០ ជាន់ទី … finish reading សេចក្តីជូនដំណឹង ស្តីអំពីការដេញថ្លៃ សេវាហ្វូតូកូពី

Posted in Announcement | Leave a comment

សិក្ខាសាលាស្តីពី ការអភិវឌ្ឍន៌វិស័យផលិតកម្មសត្វនិងបសុព្យាបាលនៅកម្ពុជា នៅសាកលវិទ្យាល័យអន្តរជាតិ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

ម៉ោង បទបង្ហាញ អ្នកសម្របសម្រួល ០៨:០០-០៨:៣០ ការអញ្ជើញដល់ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស         សាកលវិទ្យាល័យ អន្តរជាតិ   ០៨:៣០-០៩:០០ កម្មវិធីបើកសិក្ខាសាលា ប្រកាសរបៀបវារៈនៃពីធិបើក គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា សន្ទរកថាស្វាគមន៌របស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ​សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យអន្តរជាតិ សន្ទរកឋាបើករបស់ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ០៩:០០-០៩:៣០ ការថតរូប និង សម្រាកពិសារអាហារសម្រន់ ០៩:៣០-១០:០០   បទបង្ហាញទី០១៖ គោលនយោបាយអភិវឌ្ឍន៌ធន ធានមនុស្ស … finish reading សិក្ខាសាលាស្តីពី ការអភិវឌ្ឍន៌វិស័យផលិតកម្មសត្វនិងបសុព្យាបាលនៅកម្ពុជា នៅសាកលវិទ្យាល័យអន្តរជាតិ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤

Posted in Uncategorized | Leave a comment