Author Archives: admin

និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ៤រូប បានបញ្ចប់កម្មសិក្សា នៅប្រទេសថៃ ប្រកបដោយ ជោគជ័យ និងផ្លែផ្កា

និស្សិតិ វេជ្ជសាស្រ្តបួនរូប ដែលបានទៅបំពេញ កម្មសិក្សា នៅក្នុងមន្ទីរពេទ្យផៈយ៉ាថៃ  នាទីក្រុងបាងកក កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៤ នោះ បានបញ្ចប់ បេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ និងផ្លែផ្កា ហើយបានត្រឡប់មកកាន់មាតុប្រទេស  ដោយសុវត្ថិភាពវិញហើយ កាលពីថ្ងៃសៅរ៍ ទី២២ កន្លងទៅនេះ។ កម្មសិក្សាការីទាំង៤រូបនោះគឺ ក. តាន់ ឥន្ទដ្រាវីណា ក. ឆាយ និមល ក. រស់ វ៉ាន់ធីតា ល. សំលី វណ្ណៈ។  កម្មសិក្សាការី ទាំង៤ត្រូវបានដឹកនាំ ដោយសាស្រ្តាចារ្យ ប្រចាំ មន្ទីរពេទ្យអន្តរជាតិផៈយ៉ាថៃ២រូបគឺ  លោកវេជ្ជ. ស៊ុមបាត់ លីឡាស៊ុផាស៊ី … finish reading និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ៤រូប បានបញ្ចប់កម្មសិក្សា នៅប្រទេសថៃ ប្រកបដោយ ជោគជ័យ និងផ្លែផ្កា

Posted in News & Events, Uncategorized | Leave a comment

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីស្តង់ដាជាតិ និង ភស្តុតាងគាំទ្រសម្រាប់ ការទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថាន ឧត្តមសិក្សា (Consultative Workshop on the National Standards for Institutional Accreditation)

នាថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក អ៊ុំ វណ្ណា តំណាងស.អ និងជាប្រធានផ្នែក ធានាគុណភាពអប់រំ(QA) ក៍បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីស្តង់ដាជាតិ និង ភស្តុតាងគាំទ្រសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថាន ឧត្តមសិក្សា (Consultative Workshop on the National Standards for Institutional Accreditation) រៀបចំដោយគណៈកម្មា ធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ACC នៅសណ្ឋាគារAngkorland ខេត្តសៀមរាប ។  

Posted in News & Events, Uncategorized | Leave a comment

សិក្ខាសាលារួមគា្ន ស្តីពីការទទួលស្គាល់ការសិក្សា និង ការផ្ទេរក្រេឌីត (Academic Recognition and Credit Transfer)

នាថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក អ៊ុំ វណ្ណា តំណាងស.អ និងជាប្រធានផ្នែក ធានាគុណភាពអប់រំ(QA) បានចូលរួមសិក្ខាសាលារួមគា្ន ស្តីពីការទទួលស្គាល់ការសិក្សា និង ការផ្ទេរក្រេឌីត (Academic Recognition and Credit Transfer)​ នៅសណ្ឋាគារ Apsara Angkor ខេត្តសៀមរាប រៀបចំដោយនាយកដ្ឋានឧត្តមសិក្សា សហការជាមួយសាកលវិទ្យាល័យ ចំនួន៥មកពីអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួនជិត៣០០នាក់។

Posted in Uncategorized | Leave a comment

ឯកឧត្តម សាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ​ជួបសំណេះសំណាលជាមួយតំណាង និសិត្សជំនាន់ទី-៦,ទី-៧ អំពីការសិក្សា

Posted in Uncategorized | Leave a comment

អបអរសាទរចំពោះនិស្សិត នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានទទួលជ័យលាភី លេខ ១

អបអរសាទរចំពោះនិស្សិត នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានទទួលជ័យលាភី លេខ ១ ក្នុងកម្មវិធីជជែកពិភាក្សាក្រោមប្រធានបទ ” យុវជនប្តេជា្ញចិត្តចូលរួមលើក កម្ពស់ការយល់ដឹងពីសុខភាពបន្តពូជ បំណិនជីវិត យេនឌ័រ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ បីសូន្យ” នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅ ទទក ។

Posted in Uncategorized | Leave a comment