សាកលវិទ្យាល័យ អន្តរជាតិ IU សាខា ខេត្តសៀមរាប បើកដំណើរចុះឈ្មោះចាប់ពីឥឡូវនេះហើយ សាកលវិទ្យាល័យ អន្តរជាតិ IU សាខា ខេត្តសៀមរាប នឹងបើកដំណើរនៅចុងឆ្នាំ ២០២៤ នេះ។ ដូចនេះ សិស្សានុសិស្ស និងអាណាព្យាបាលអាចអញ្ជើញចុះឈ្មោះបានតាមរយៈ Online ឬអញ្ជើញមកការិយាល័យចុះឈ្មោះបណ្តោះអាសន្នដោយផ្ទាល់ក៏បាន ដោយសាកលវិទ្យាល័យមានអាហារូបករណ៍ជាច្រើនជំនាញទៀតផង។ បន្ថែមពីនេះ សាកលវិទ្យាល័យ អន្តរជាតិ IU សាខា ខេត្តសៀមរាប នឹងចូលរៀនវគ្គសិក្សាថ្មីនៅថ្ងៃទី02 ខែធ្នូ ឆ្នាំ2024
[:en]
សាកលវិទ្យាល័យ អន្តរជាតិ IU សាខា ខេត្តសៀមរាបបានសាងសង់ឡើងលើអចលនទ្រព្យផ្ទាល់ និងរួមជាមួយនឹងសំណង់អាគារថ្មីស្រឡាង។ ការរចនាអាគារសាកលវិទ្យាល័យ អន្តរជាតិ IU សាខា ខេត្តសៀមរាប នៅលើទឹកដីមហានគរ និងអរិយធម៌ដ៏ផូរផង់នេះ បានបំផុសគំនិតនៃការបូកផ្សំជាមួយនឹងរចនាបថបែបខ្មែរ និងរចនាបថបែបសម័យ ដែលបានធ្វើឱ្យសំណង់អាគារមួយនេះនឹងអាចក្លាយជាចំណុចសម្គាល់ដ៏សំខាន់ និងមានសក្តានុពលមួយក្នុងខេត្តសៀមរាប។ 





សាកលវិទ្យាល័យ អន្តរជាតិ IU នឹងសន្យាថានឹងផ្តល់នូវសេវាកម្ម គុណភាពអប់រំ ស្របតាមស្តង់ដារក្រសួង ប្រមូលផ្តុំទៅដោយសាស្រ្តាចារ្យដែលមានគុណវឌ្ឍន៍ និងបទពិសោធន៍ជាច្រើនឆ្នាំ ព្រមទាំងមានគ្រឿងបរិក្ខារសិក្សា និងឧបករណ៍យ៉ាងសម្បូរបែបជូនទៅដល់សិស្សានុសិស្ស ។




សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរព័ត៌មានបន្ថែម៖









[:]