ពិធីជួបសំណេះសំណាលជាមួយបេក្ខនារីបវកញ្ញា Miss Universe 2019
(សអ.ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ បានជួបសំណេះសំណាលជាមួយបេក្ខនារីបវកញ្ញា Miss Universe ឆ្នាំ2019 ចំនួន២៥រូប ក្នុងឱកាសដែលបេក្ខនារីចូលសម្តែងការគួរសម និងថ្លែងអំណរគុណដល់សាកលវិទ្យាល័យ អន្តរជាតិ ដែលបានអនុញ្ញាតដល់ក្រុមការងារ Miss Universe ប្រារព្ធពិធីផ្សព្វផ្សាយ និងជ្រើសរើសបវកញ្ញា Miss Universe កាលពីឆ្នាំ២០១៨ កន្លងទៅនេះ។
ឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ ក្នុងនាមតំណាងអោយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ បានជម្រុញ និងលើកទឹកចិត្តដល់បេក្ខនារីបវកញ្ញា Miss Universe ឆ្នាំ2019 ទាំង២៥រូប អោយខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ដើម្បីមានឱកាសឈានដល់ការប្រកួតប្រជែងថ្នាក់អន្តរជាតិ ដែលជាគោលដៅរបស់បេក្ខនារីនីមួយៗ និងដើម្បីលើកកម្ពស់ ផ្សព្វផ្សាយពីវប្បធម៌ជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕