សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសសម្រាប់ឆ្នាំសិក្សាថ្មី ២០១៧~២០១៨
សាកលវិទ្យាល័យ អន្តរជាតិ សូមជម្រាបជូនដំណឹងដល់និស្សិតដែលបានប្រឡងជ្រើសរើសជាប់ជាស្ថាពរចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាសម័យប្រឡងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨ ទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យ អន្តរជាតិ នឹងចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០ នាទី នៅការិយាល័យចុះឈ្មោះចូលរៀននៃសាកលវិទ្យាល័យ អន្តរជាតិ
កាលបរិច្ឆេទចូលរៀន
ចូលរៀនថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨
សំណុំឯកសារដែលភ្ជាប់មកជាមួយ៖
- ពាក្យសុំចូលរៀន……………………………………………………………………………….០១ ច្បាប់
- សាលាកប័ត្រទទួលពាក្យចូលរៀន…………………………………………………………..០១ ច្បាប់
- វិក្កយបត្របង់ប្រាក់ចុះឈ្មោះចូលរៀន……………………………………………………….០១ ច្បាប់
- រូបថតថ្មី (4×6)…………………………………………………………………………………..០៧ សន្លឹក
- រូបថតថ្មី (3×4)…………………………………………………………………………………..០៣ សន្លឹក
- សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ ដែលពាក់ព័ន្ធតានជំនាញខាងលើ (ដោយមានបញ្ជាក់ភាពត្រឹមត្រូវ)………………………………………………………………………….០២ សន្លឹក
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ចម្លងមានបញ្ជាក់ភាពត្រឹមត្រូវ)……………….០២ សន្លឹក
អាសយដ្ឋានទំនាក់ទំនងព័ត៌មានបន្ថែម៖
សាកលវិទ្យាល័យ អន្តរជាតិ អាគារលេខ ៨៩-៩៥ ផ្លូវលេខ ១៩៨៤ កែង ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ ០១៦ ៤២៣ ៦៦៦, ០៧០ ៨៨៨ ១៦០, ០៧០ ៨៨២ ៨៨៥
Website: www.iu.edu.kh / Facebook: IU International University