ក្រសួងសុខាភិបាលសម្រេចជាផ្លូវការ លើគំរូសញ្ញាបត្រនិស្សិតវិស័យសុខាភិបាល
ក្រសួងសុខាភិបាលសម្រេចជាផ្លូវការ លើគំរូសញ្ញាបត្រនិស្សិតវិស័យសុខាភិបាល កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៥ ជាលើកទី២ ដែលតម្រូវឲ្យនិស្សិតបំពេញលក្ខខណ្ឌដូចខាងក្រោម៖
– សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ (BaccII)
– បញ្ជីឈ្មោះនិស្សិតអនុញ្ញាតឲ្យចូលរៀនចុងក្រោយដែលទទួលស្គាល់ដោយក្រសួងទាំងពីរ ឬលទ្ធផលប្រឡងចូលរៀនថ្នាក់ជាតិ និងរបាយការណ៍ប្រឡង
– លទ្ធផលប្រឡងបញ្ចប់ការសិក្សាដែលមានចុះហត្ថលេខាទទួលស្គាល់ ដោយក្រសួងទាំងពីរ ឬលទ្ធផលប្រឡងចេញថ្នាក់ជាតិ និងរបាយការណ៍ប្រឡង
– លទ្ធផលការពារសារណាដោយជោគជ័យ (Thesis) (ចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ)
– ប្រវត្តិរូបសាមីខ្លួនម្នាក់ៗច្បាប់ (មានបិទរូបថត)