អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ អន្តរជាតិ និង សាកលវិទ្យាល័យ Songgok ប្រទេសកូរ៉េ
ស.អ រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ អន្តរជាតិ និង សាកលវិទ្យាល័យ Songgok ប្រទេសកូរ៉េ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ និងលោក Dukyang Wang សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Songgok ក្រោមកិច្ចសហការដ៏ថ្លៃថ្លានេះមានគោលបំណង ផ្ដល់អត្ថប្រយោជន៍ក្នុងកម្មវិធីផ្លាស់ប្ដូរសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងជំនាញសុខាភិបាល និងក្រៅសុខាភិបាល ក៏ដូចជាកិច្ចសហការចូលរួមអភិវឌ្ឍន៍គម្រោងនានាផងដែរ។