កម្មវិធីសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យ ទន្តវទនសាស្រ្ត
ភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ៣រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានកម្មវិធីសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យ ទន្តវទនសាស្រ្ត នៅសាកលវិទ្យាល័យ អន្តរជាតិ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យមហាបរិញ្ញា តាំង ប៊ុនលីម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អន្តរជាតិ លោកសាស្ត្រាចារ្យរង សោម វិចិត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យ ទន្តវទនសាស្រ្ត ទន្តបណ្ឌិត គោ ហុក ស៊ីម ព្រឹទ្ធបុរសមហាវិទ្យាល័យ ទន្តវទនសាស្រ្ត និងលោកវេជ្ជបណ្ឌិត ទន់ សុខសម្បតិ្ត ប្រធានការិយាល័យសិក្សា រួមទាំងបុគ្គលិក និងនិសិ្សតចូលរួមជាច្រើនកុះករ។
គោលបំណងនៃការសំណេះសំណាលនេះ គឺដើម្បីផ្សារភ្ជាប់អោយកាន់តែស្និតស្នាលរវាងសាស្រ្តាចា្យ និងនិស្សិត និស្សិត និងសាកលវិទ្យាល័យផ្ទាល់ និងពង្រឹងបន្ថែមនូវវិន័យ សណ្តាប់ធ្នាប់ក្នុងការសិក្សា សំដៅធ្វើយ៉ាងណាអោយការសិក្សារបស់និស្សិតកាន់តែល្អប្រសើរ ព្រមទាំងការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងកម្មវិធីផ្សេងៗទៀតដែលផ្តល់នូវអត្ថប្រយោជន៍ដល់ការសិក្សា៕