កូរ៉េត្រៀមផ្តល់ឧបករណ៍ទំនើបៗដល់មហាវិទ្យាល័យទន្តសាស្រ្ត នៃសាកលវិទ្យាល័យ អន្តរជាតិ
ភ្នំពេញ ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន Zeniton មកពីប្រទេសកូរ៉េដែលជាក្រុមហ៊ុនលក់ឧបករណ៍ធ្មេញ គ្រោងនឹងផ្តល់នូវឧបករណ៍ព្យាបាលធ្មេញទំនើបៗដល់ សាកលវិទ្យាល័យ អន្តរជាតិ ទុកសម្រាប់បង្ហាត់បង្រៀនដល់និស្សិតផ្នែកទន្តសាស្រ្ត។ ក្រុមហ៊ុននេះក៏គ្រោងនឹងធ្វើសិក្ខាសាលា បង្ហាញអំពីសមត្ថភាពដល់និស្សិតសាកលវិទ្យាល័យ អន្តរជាតិ ផងដែរអំពីភាពខ្លាំងរបស់ខ្លួនចំពោះការប្រើប្រាស់ឧបករណ៍ធ្មេញថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Zeniton ក៏បានពិភាក្សាលើការបញ្ចូននិស្សិតសាកលវិទ្យាល័យ អន្តរជាតិ ទៅសិក្សាស្វែងយល់ដល់ទីតាំងក្រុមហ៊ុនផងដែរនៅប្រទេសកូរ៉េ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងផ្សេងៗទៀតផងដែរ៕
គោលដៅនៃកិច្ចចុះអនុស្សរណៈ
- ការផ្លាស់ប្តូរសម្ភារៈស្រាវជ្រាវ ការផ្សព្វផ្សាយ និងសិក្ខាសាលាយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ។
- ការអភិវឌ្ឍ និងដំណើរការនៃសហការកម្មវិធីសិក្សារួមគ្នា។
- ការគាំទ្រសម្រាប់រាល់គ្រប់កម្មវិធីសប្បុរសធម៌ដែលធ្វើឡើងដោយមហាវិទ្យាល័យទន្តសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិ។
- ការផ្លាស់ប្តូរបទពិសោធនរវាងបុគ្គលិក និងបុគ្គលិក
- កិច្ចសហប្រតិបត្ដិការក្នុងការជ្រើសរើសនិស្សិតទៅទស្សនកិច្ចនៅក្រុមហ៊ុន Zeniton ជារៀងរាល់ឆ្នាំ។