សិក្ខាសាលាកម្ពុជា-ជប៉ុន ស្តីពី “ការព្យាបាលជំងឺ និងការធ្វើរោគវិនិច្ឆ័យប្រកបដោយហេតុផល”
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យ អន្តរជាតិ មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់និស្សិត សាស្រ្តាចារ្យ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ប្រសិទ្ធិភាពឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សាកលវិទ្យល័យ អន្តរជាតិ សហការជាមួយសាកលវិទ្យាល័យកូបេ ប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាស្តីអំពី Clinical Reasoning for Diagnosis of Diseases ដែលមានរយៈពេល ៥ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ទៅដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ អន្តរជាតិ មានការចូលរួមធ្វើបទបង្ហាញដោយលោកសាស្រ្តាចារ្យ Kentaro Iwata ដែលមានបទពិសោធន៍ និងជំនាញខ្ពស់ មកពី សាកលវិទ្យាល័យកូបេ ប្រទេសជប៉ុន។ សេចក្តីដូចបានជម្រាបជូនខាងលើ សាកលវិទ្យាល័យ អន្តរជាតិ សូមគោរពអញ្ជើញនិស្សិត សាស្រ្តាចារ្យ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ទាំងអស់ចូលរួមកុំបីខាន។
បញ្ជាក់៖
–សិក្ខាកាមត្រូវបង់ថ្លៃត្រឹមតែ ២០ ដុល្លារអាមេរិក -ចំនួនអ្នកចូលរួមមានកំណត់ត្រឹមតែ ៥០ នាក់ តែប៉ុណ្ណោះ
អត្តប្រយោជន៍៖
-លិខិតបញ្ជាក់ ០១ ច្បាប់
-ទទួលបានការចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Kentaro Iwata
-ទទួលបាននូវវិធីសាស្ត្រថ្មីៗ ក្នុងវិភាគ និងការព្យាបាលជំងឺតាមបែបទំនើប
ការចុះឈ្មោះ ៖
-ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦
-ទូរស័ព្ទលេខ:០៨៧ ៩៨១ ១១១/០៩៦ ៤៨៩ ៨៨៥០
-Email: [email protected], [email protected]
–Website: www.iu.edu.kh / Facebook: IU International University